កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដី Forbes បានបញ្ចេញបញ្ជីឈ្មោះមហាសេដ្ឋីសប្បុរសធម៌នៅអាស៊ីប្រចាំឆ្នាំលើកទី ១៦ ហើយក្នុងនោះក៏មានវត្តមានរបស់អ្នកមានដាច់គេនៅអាស៊ី Gautam Adani មហាសេដ្ឋីរូមសញ្ជាតិ Shiv Nadar និង Ashok Shota និងមហាសេដ្ឋី Brahmal Vasudevan ព្រមទាំងភរិយាផងដែរ។

យោងតាមរបាយការណ៍ផ្សាយដោយ Forbes បានឲ្យដឹងថា Gautam Adani បានបរិច្ចាគថវិកាប្រមាណ ៧,៧ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលធ្វើឲ្យរូបលោកក្លាយជាមហាសេដ្ឋីឥណ្ឌាម្នាក់មានចិត្តសប្បុរសធម៌បំផុត។

ទឹកប្រាក់ទាំងនោះ នឹងត្រូវផ្គត់ផ្គង់ទៅកាន់វិស័យថែទាំសុខភាព ការអប់រំ និងការអភិវឌ្ឍន៍ជំនាញ ហើយនឹងត្រូវបានបញ្ជូនតាមរយៈមូលនិធិ Adani របស់គ្រួសារដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ហើយក្នុងមួយឆ្នាំៗមូលនិធិមួយនេះបានជួយមនុស្សប្រហែល ៣,៧ លាននាក់ទូទាំងប្រទេសឥណ្ឌា៕