ក្រុមហ៊ុនតៃវ៉ាន់ TSMC រំពឹងទទួលចំណូល ១០ ពាន់លានដុល្លារ/ឆ្នាំ ពីរោងចក្រផលិតឈីបនៅអាមេរិក

អន្តរជាតិ

កាលពី​ថ្ងៃទី ០៦ ធ្នូ​កន្លងទៅ ក្រុមហ៊ុន​តៃវ៉ាន់ TSMC មាន​បំណង​ចង់​សាងសង់​រោងចក្រ​ផលិត​បន្ទះឈីប​ទី ២ នៅ​តំបន់ Arizona ជាមួយ​នឹង​កញ្ចប់ថវិកា​វិនិយោគ​ប្រមាណ ៤០ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យដឹងថា ក្រុមហ៊ុនខ្នាតយក្ស​មួយនេះ​រំពឹងថា អាចទទួល​បាន​ចំណូល​រហូត​ដល់ ១០ ពាន់​លាន​ដុល្លារ ពេល​រោងចក្រទាំង ២ នៅអាមេរិក​ចាប់ផ្ដើម​ដំណើរការ។

ប្រភពដដែល​អះអាង​ថា រោងចក្រ​ទី ១ របស់ TSMC នៅអាមេរិក​អាច​នឹង​ចាប់ផ្ដើម​សង្វាក់ផលិតកម្ម​តំបូងក្នុងឆ្នាំ ២០២៤ ខណៈរោងចក្រទី ២ ដែលផ្ដោត​លើ​ការ​ផលិតបន្ទះឈីប​ទំនើប​បំផុត នឹងបើកដំណើរការ​នា​ឆ្នាំ ២០២៦។

សូមជម្រាបដែរថា ប្រធាន​ក្រុមហ៊ុន Mark Liu ក៏​បាន​បង្ហើបដែរថា គម្រោងការណ៍​សាងសង់​រោងចក្រ​ធំៗ​ទាំង ២ នៅអាមេរិកនេះ នឹង​ផ្ដល់​ឱកាស​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​រហូតដល់ ១៣ ០០០ កន្លែង បុគ្គលិក​ទូទៅ ៤ ៥០០ កន្លែង ក៏ដូចជា​ចែករំលែក​បទពិសោធន៍​នានា​ទៀតផង៕