កិច្ចព្រមព្រៀងតម្លៃជិត ៣០ ពាន់លានដុល្លារ នឹងធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីចិន-អារ៉ាប៊ីសាអូឌីត

អន្តរជាតិ

ប្រធានាធិបតីចិន ស៊ី ជិនពីង នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់​ប្រទេស​អារ៉ាប៊ីសាអូឌីត ដើម្បី​ចូលរួម​កិច្ចប្រជុំ​ទ្វេភាគី​រយៈពេល ២ ​ថ្ងៃនៅទីនោះ គិតពីថ្ងៃពុធ​នេះតទៅ។ នេះបើតាម​ការចុះផ្សាយពី Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ​សារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA បាន​ទម្លាយថា កិច្ចព្រមព្រៀង​តម្លៃ​ប្រមាណ ១១០ ពាន់លាន​រីយ៉ាល់ ឬ​ប្រមាណ ២៩,២៦ ពាន់​លាន​ដុល្លារ នឹង​លេចរូបរាងឡើង​ក្នុងកិច្ចប្រជុំ​នា​សប្ដាហ៍​នេះ។

សូមជម្រាបដែរថា ចិន និង​អារ៉ាប៊ីសាអូឌីត​មាន​សម្ព័ន្ធមិត្ត​គួរ​ឲ្យចាប់អារម្មណ៍​រវាងគ្នា​ និងគ្នា​ ដោយ​ប្រទេស​ទាំង ២ សុទ្ធតែ​មាន​ផលិតផល​ចាំបាច់​រៀងៗខ្លួន ពោល​ប្រទេស​ទាំង ២ តែងតែ​ធ្វើពាណិជ្ជកម្ម​ជាមួយគ្នា ខណៈ​ទំនិញ​សំខាន់​នោះ​គឺ ប្រេង និង​អាវុធ៕