ក្រុម G7 ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មធំបំផុតមួយលើលោក បានដាក់សំណើរទៅកាន់ប្រទេសវៀតណាមប្រមាណ ១៥ ពាន់លានដុល្លារ ស្នើឲ្យប្រទេសនៅអាស៊ានពន្លឿនការកាត់បន្ថយការប្រើប្រាស់ធ្យូង។

យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា ប្រទេសវៀតណាមគឺស្ថិតនៅក្នុងចំណោមប្រទេសដែលប្រើប្រាស់ធ្យូងច្រើនបំផុតលើលោកទាំង ២០ ដែលរំពឹងថា នឹងចុះកិច្ចព្រមព្រៀងជាដៃគូអន្តរកាលជាមួយ G7 ផ្លាស់ប្ដូរពាណិជ្ជកម្មថាមពលនៅកិច្ចប្រជុំកំពូល COP27 នៅវិច្ឆិកា ប៉ុន្តែវាត្រូវបានរំសាយវិញ មុនកិច្ចប្រជុំចាប់ផ្ដើម។
ដើម្បីបញ្ចុះបញ្ចូលវៀតណាម អ្នកចរចាតំណាងលោកខាងលិចដឹកនាំដោយសហភាពអឺរ៉ុប និងអង់គ្លេស បានស្នើកញ្ចប់ថវិកាធំជាងមុន ដែលរាប់បញ្ចូលទាំងទឹកប្រាក់ប្រហែល ៧,៥ ពាន់លានដុល្លារ ដែលស្ទើរតែខ្ចីលុយទាំងស្រុកពីវិស័យឯកជន និងសាធារណៈនានា។

វាអាចជាសំណើចុងក្រោយនៃការបញ្ចុះបញ្ចូលវៀតណាមឲ្យក្លាយជាដៃគូអន្តរកាលជាមួយ G7 មុនកិច្ចប្រជុំរវាងសហភាពអឺរ៉ុប និងអាស៊ានធ្វើឡើងនៅថ្ងៃទី ១៤ ធ្នូ នៃទីក្រុង Brussels នាពេលខាងមុខ ដ្បិតមន្ត្រី EU បង្ហើបជាញយដងថា ពួកគេកំពុងសម្លឹងរកគោលដៅថ្មី៕