រយ:ពេល ១០ ខែដំបូង វៀតណាមចាយលុយជិត ២០០ លានដុល្លារ ក្នុងការនាំចូលសាច់ជ្រូក

អន្តរជាតិ

យោងតាមអគ្គនាយកដ្ឋានគយវៀតណាម ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ប្រទេសរបស់ខ្លួន បានចំណាយទឹកប្រាក់ប្រមាណ ១៩០ លានដុល្លារ ក្នុងការនាំចូលសាច់ជ្រូក ប្រហែល ៨៩ ០០០ តោន សម្រាប់រយ:ពេល ១០ ខែដំបូង ឆ្នាំ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VNA បានបង្ហាញទៀតថា តួលេខនេះ បានបង្ហាញពីការថយចុះចំនួន ៣៤,៤% នៃបរិមាណ និង ៣៩,៦% នៃតម្លៃ បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

គួរឱ្យដឹងថា ក្នុងរយ:ពេល ១០ ខែដំបូងឆ្នាំ ២០២២ នេះ វៀតណាម បាននាំចូលសាច់ជ្រូកពីទីផ្សារចំនួន ៣០ រួមទាំងប្រេស៊ីល (៣៧,៣%) រុស្ស៊ី (២៤,៩%) អាល្លឺម៉ង់ (១២,៨%) កាណាដា (៨%) និងហូឡង់ (៤,៧%) ។

ក្នុងខែតុលា ឆ្នាំ ២០២២ វៀតណាមបាននាំចូលសាច់ជ្រូកជិត ១២ ០០០ តោន ដែលមានតម្លៃ ២៦,០២ លានដុល្លារអាមេរិក ធ្លាក់ចុះ ៥,៦% គិតជាបរិមាណ និង ២២,៤% គិតជាតម្លៃ បើធៀបនឹងតួលេខកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ក្នុងខែតុលាដដែល វៀតណាម អាចរកប្រាក់ចំណូលបាន ៥,៧៧ លានដុល្លារ ពីការនាំចេញសាច់ជ្រូកប្រហែល ១ ០០០ តោន កើនឡើង ១១៣,៣% គិតជាបរិមាណ និងកើនឡើង ៦៨,៦% គិតជាតម្លៃ ខណ:សាច់ជ្រូកវៀតណាម ត្រូវបាននាំចេញជាចម្បងទៅកាន់ ហុងកុង និងឡាវ៕