មហាសេដ្ឋីឥណ្ឌូណេស៊ី កើបលុយរយពាន់លានដុល្លារ ដោយសារធ្យូងឡើងថ្លៃ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ទស្សនាវដ្ដី Forbes បានទម្លាយ​ពី​ទ្រព្យសម្បត្តិ​សរុប​របស់​មហាសេដ្ឋី​ឥណ្ឌូណេស៊ី​សម្រាប់ឆ្នាំ ២០២២ កើនដល់ ១៨០ ពាន់​លាន​ដុល្លារ ច្រើនជាងឆ្នាំទៅ​ដែល​ធ្លាប់​មាន ១៦២ ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល​បន្ថែម​ទៀតថា បងប្អូនត្រកូល Hartono នៅតែ​ក្ដោបក្ដាប់​តំណែង​កំពូល​នៃ​បញ្ជីអ្នកមាន​ដាច់គេនៅ​ឥណ្ឌូណេស៊ី ខណៈ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​កើន​ជាង ៥ ពាន់​លាន​ដុល្លារ មាន​សរុប ៤៧,៧ ពាន់​លាន​ដុល្លារ

ដោយឡែក តំណែង​លេខ ២ ឆ្នាំ​នេះគឺ​បាន​ទៅ​លើ​មហាសេដ្ឋី Low Tuck Kwong ដែល​មាន​ទ្រព្យសម្បត្តិ ១២,១ ពាន់​លាន​ដុល្លារ កើនឡើង​ជិត ៥ ដង​បើ​ធៀប​នឹងឆ្នាំទៅ ដោយសារ​តម្រូវការ​ធ្យូង និង​តម្លៃ​របស់​វា​កើនឡើង​កប់​ពពក។

ទន្ទឹម​នឹងនោះ​ក៏​មាន​ការ​ព្យាករណ៍​ដែរ​ថា កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ាន​អាច​កើន​ដល់ ៥,៣% នៅ​ឆ្នាំ​នេះ ដោយសារ​តែ​តម្លៃ​ធ្យូង​មាន​ការ​កើនឡើង ស្របពេល​ឥណ្ឌូណេស៊ី​គឺជា​ប្រទេស​នាំចេញ​ធ្យូង​ធំ​បំផុត​​លើ​លោក៕