ក្រុមហ៊ុន Sunac China គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សមួយនៅប្រទេសចិន ដែលកំពុងធ្លាក់ខ្លួនចូលក្នុងវិបត្តិបំណុលវ័ណ្ឌកដូចជា China Evergrande ដែរ ហើយកាលពីខែមុនពួកគេក៏បានស្នើរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញផងដែរ។

យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា ក្រុមហ៊ុននេះជាប់បំណុលបរទេសប្រមាណ១១ ពាន់លានដុល្លារ ហើយ Sunac បានស្នើម្ចាស់បំណុលទាំងនោះឲ្យបំប្លែងបំណុល ៣ ទៅ ៤ ពាន់លានដុល្លារ ទៅជាចំនួនភាគហ៊ុន ឬឧបករណ៍ទាក់ទងនឹងភាគហ៊ុនក្រុមហ៊ុនវិញ។

បន្ថែមពីនោះ បំណុលបរទេសដែលនៅសេសសល់នឹងបំប្លែងទៅជាប្រាក់ដុល្លារអាមេរិកថ្មី ស្របពេលម្ចាស់ប័ណ្ណបំណុលដែលគ្រប់គ្រងច្រើនជាង ៣០ ភាគរយនៃបំណុលដែលមានស្រាប់ បានបង្កើតក្រុមអាដហុកមួយ ដើម្បីចរចាសងបំណុលក្នុងអំឡុងពេលដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ៕