កាលពីពេលថ្មីៗនេះ ជប៉ុន អង់គ្លេស និងអ៊ីតលីបានសម្រេចចាប់ដៃគ្នា ចូលរួមផលិតយន្តហោះចំបាំងទំនើបបំផុត ខណៈនេះគឺជាកិច្ចសហប្រតិបត្តិការពិសេសបំផុតមួយរវាងអឺរ៉ុប និងអាស៊ី។

គម្រោងការនេះទៀតសោត គឺមានបំណងចង់សម្រេចជារូបរាងនៅត្រឹមឆ្នាំ ២០៣៥ ហើយវានឹងក្លាយជាយន្តហោះចំបាំងមានអានុភាពបំផុត ដោយបំពាក់ជាមួយបច្ចេកវិទ្យាប្រយុទ្ធទំនើបរបស់អង់គ្លេស Tempest និងបច្ចេកវិទ្យាអស្ចារ្យរបស់ជប៉ុន Global Combat Air Programme។
សូមជម្រាបដែរថា គម្រោងការខ្នាតយក្សមួយនេះគឺ ជាការចូលរួមធំធេងលើកដំបូងរវាងជប៉ុន និងមហាអំណាចអឺរ៉ុប លើកិច្ចសហប្រតិបត្តិការការពារជាតិ តាំងពីពួកគេធ្លាប់ចាប់ដៃជាមួយអាមេរិកកាលពីសង្គ្រាមលោកលើកទី ២ ម៉្លេះ។

គួររំលឹកបន្ថែមថា បើទោះជាដំណឹងនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំង ៣ បានលេចខ្ទរខ្ទារក្ដី ប៉ុន្តែសម្រាប់ព័ត៌មានលំអិតជុំវិញរបៀបធ្វើការ និងទីកន្លែងនៃគម្រោងមួយនេះ គឺមិនទាន់បង្ហើបប្រាប់នៅឡើយ៕