IMF ទម្លាយថា ប្រទេសក្រីក្រត្រូវការហិរញ្ញប្បទានជិត ៥០០ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៦

អន្តរជាតិ

មូលនិធិរូបីយវត្ថុអន្តរជាតិ ហៅកាត់ IMF បាន​បង្ហើបថា ប្រទេសដែល​មាន​អត្រាចំណូលទាប នឹង​ត្រូវការ​ហិរញ្ញប្បទាន​ពី​ខាងក្រៅ រហូត​ដល់ជិត ៥០០ ពាន់​លាន​ដុល្លារ​ពីឆ្នាំ ២០២២-២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហើបថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រទេសក្រីក្រ​ត្រូវការ​ទឹកប្រាក់​ច្រើន​លើសលុប​បែបនេះ គឺ​ដោយសារ​វិបត្តិ​អតិផរណា​ដែល​កំពុង​ផ្ទុះឡើង​ខ្លាំង ចំពេល​តម្រូវការ​ស្បៀងអាហារ និង​សម្ភារៈប្រើប្រាស់ផ្សេងៗ​ក៏​កំពុង​ចាំបាច់​ទៀត។

ដោយឡែក កន្លង​មក​ដើម្បី​ជួយសម្រាលបន្ទុក​ប្រទេសក្រីក្រ​ទាំងឡាយ IMF និង World Bank ធ្លាប់​បាន​ស្នើ​ទៅ​កាន់​ប្រទេសចិន ដែលជាម្ចាស់បំណុល​ធំ​បំផុត​លើលោក ឲ្យ​ពន្យារពេល​ទារ​បំណុល​ពី​ប្រទេស​ក្រីក្រ​ទាំងនោះ ដ្បិត​បច្ចុប្បន្ន​ពួកគេ​ក៏​កំពុង​យ៉ាប់យ៉ឺន​ជាមួយ​នឹង​ការ​ថយ​ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ។

សូមជម្រាបដែរថា IMF បាន​បង្ហើបថា ហិរញ្ញប្បទាន​សម្រាប់ប្រទេសក្រីក្រ​ពីឆ្នាំ ២០២២-២០២៦ មាន​បំណង​ចង់​បន្ធូរបន្ថយ​ស្ថានការណ៍​កូវីដ ១៩ បង្កើន​ប្រាក់ចំណូល​ដែល​ជាប់គាំង កសាងឡើងវិញ​នូវ​ប្រព័ន្ធ​ដឹកនាំផ្សេងៗ​ ដែល​នឹងចំណាយ​ប្រហែល ៤៤០ ពាន់​លានដុល្លារ។

ប៉ុន្តែ​សម្រាប់ឆ្នាំ ២០២២-២០២៣ កញ្ចប់​ចំណាយ​អាច​នឹង​មាន​លើស​ការ​រំពឹងទុក ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​នឹង​ធ្វើ​ឲ្យ​ពួកគេ​ចាំបាច់​ត្រូវការ​ទឹកប្រាក់​យ៉ាងតិច ៤៩៧ ពាន់​លាន​ដុល្លារ៕