កាលពីថ្ងៃពុធកន្លងទៅ ប្រធានាធិបតីចិន ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមប្រជុំជំនួបទ្វេភាគីរវាងចិន និងអារ៉ាប៊ីសាអូឌីត រយៈពេល ២ ថ្ងៃ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងពេលនោះ អារ៉ាប៊ីសាអូឌីតក៏បានចុះអនុសារណៈយោគយល់ ជាមួយក្រុមហ៊ុនចិន Huawei Technologies កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការសាងសង់អគារបច្ចេកវិទ្យាទំនើបនៅទីក្រុងនៃប្រទេសអារ៉ាប៊ីសាអូឌីត។

ការចុះ MoU នេះធ្វើឡើងចំពេលប្រធានាធិបតីចិន ធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងថា កិច្ចព្រមព្រៀងមួយនេះ គឺជាការបោះជំហានធំបំផុតមួយរបស់ចិន ទៅកាន់ទីផ្សារអារ៉ាប់៕