ក្រុមហ៊ុនប្រេង TotalEnergies ដកទុនពីប្រទេសរុស្ស៊ីជិត ៤ ពាន់លានដុល្លារ

អន្តរជាតិ

រយៈពេលកន្លងមក ក្រុមហ៊ុនប្រេងបារាំង TotalEnergies ធ្លាប់​ទទួល​បាន​ការ​រិះគន់​មិនស្រាកស្រាន្ត​ពី​ប្រជាពលរដ្ឋ​ទូទាំងពិភពលោក ចំពោះការ​សម្រេចចិត្ត​ឈរជើង​នៅ​ប្រទេសរុស្ស៊ី បើទោះជា​ក្រុមហ៊ុន​យក្ស​ដទៃ​ទៀត​បាន​ដកខ្លួនចេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ថ្មីៗនេះ​ស្ដេចត្រាញ់​ប្រេង​មួយនេះ​បាន​បង្ហើប​ថា ពួកគេ​បាន​ដក​ទុន​ពី​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុនហ្គាស​ខ្នាតយក្ស​របស់​រុស្ស៊ី Novatek ប្រមាណ ៣,៧ ពាន់​លាន​ដុល្លារ ដែលជា​ការ​ខាតបង់​ដោយសារ​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​មហាអំណាច​មួយនេះ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Themoscowtimes។

TotalEnergies បាន​បន្ថែមថា ពួកគេ​នឹង​លែង​ក្ដោបក្ដាប់​ភាគហ៊ុន ១៩,៤% នៃក្រុមហ៊ុន Novatek ដែល​ជា​ការ​ខាតបង់​ធំ​​មួយ​រហូត​ដល់ ៣,៧ ពាន់​លាន​ដុល្លារ​នៅ​ត្រីមាសទី ៤ នៃ​ឆ្នាំ​នេះ ហើយ​បើសរុប​ការ​ខាតបង់​ជារួម TotalEnergies ខាតអស់ ១៤,៤ ពាន់​លាន​ដុល្លារ ដោយសារ​បញ្ហា​នៅ​រុស្ស៊ី​នា​ឆ្នាំនេះ។