ប្រធានាធិបតីអ៊ុយក្រែនចេញលិខិតថ្លែងអំណរគុណអាមេរិក ចំពោះការខ្នះខ្នែងជួយអ៊ុយក្រែន

អន្តរជាតិ

កាលពីថ្ងៃទី ១១ ធ្នូ​កន្លងទៅ ប្រធានាធិបតី​អ៊ុយក្រែន​ Volodymyr Zelenskyy បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​ ចូ​ បៃឌិន តាម​រយៈ​ការ​តេទូរស័ព្ទ​ ហើយ​លោក​ក៏​បាន​អរគុណ​ដល់​អាមេរិក ចំពោះ​ការ​ខ្នះខ្នែង​ផ្ដល់​ជំនួយ​ដល់​អ៊ុយក្រែន ដែល​មិនធ្លាប់​មាន​ពីមុនមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“​ខ្ញុំ​សូម​អរគុណ​ដល់​ការ​ខិតខំ​ជួយ​ទាំងផ្នែក​ការពារ និង​ហិរញ្ញវត្ថុ​របស់​អាមេរិក​ មក​កាន់​ប្រទេស​អ៊ុយក្រែន។ វា​មិនមែន​ជា​ចំណែក​តូច​មួយ​នៃ​ជ័យជំនះ​លើ​សមរភូមិ​ទេ តែ​វា​ក៏​បាន​ជួយ​សម្រួល​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​របស់​អ៊ុយក្រែន​ទៀតផង”។ នេះ​បើតាម​សំណេរ​របស់​លោក Zelenskyy បាន​សរសេរ​លើ​ Telegram។

ក្រៅពី​សព្វាវុធ និង​ហិរញ្ញវត្ថុ អាមេរិក​ក៏​បាន​ជួយ​ជួសជុល​ប្រព័ន្ធ​អគ្គិសនី​របស់​អ៊ុយក្រែន ដែល​ត្រូវបាន​កាត់ផ្ដាច់​ស្ទើរ​ទាំងស្រុង​ពី​ការ​វាយ​ប្រហារ​របស់​កងទ័ព​រុស្ស៊ី​កាលពី​ខែ​តុលា​ផងដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​អ៊ុយក្រែន​រាប់​លាន​នាក់​ មិនមាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​សម្រាប់​រដូវរងា​រាប់​សប្ដាហ៍៕