មហាសេដ្ឋីអចលនទ្រព្យចិន លក់ភាគហ៊ុនបានលុយជាង ៦០០ លានដុល្លារ

អន្តរជាតិ

វិបត្តិអចលនទ្រព្យនៅប្រទេសចិន កំពុង​មាន​ការ​ធ្លាក់ចុះជាខ្លាំង និង​បាន​ធ្វើឲ្យ​មហាសេដ្ឋី​ចិន​ជាច្រើនរូប​របូត​លុយ​រាប់ពាន់លានដុល្លារ រហូត​បុគ្គលខ្លះ​របូត​តំណែងមហាសេដ្ឋី​ក៏​មាន។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ Yang Huiyan អតីត​មហាសេដ្ឋី​ស្រី​មាន​បំផុត​នៅអាស៊ី​ ក៏​ទទួល​រង​ឥទ្ធិពល​ជា​ខ្លាំង​ផងដែរ ហើយ​ថ្មីៗនេះ​លោកស្រី​បាន​ប្រកាស​លក់​ភាគហ៊ុន​ប្រមាណ ២៣៧ លានហ៊ុន​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍ Country Garden Services Holdings Co នៅ​តម្លៃ ២១,៣៣ ដុល្លារ​ហុងកុង​ ឬ​តម្លៃ​ ២,៧៤ ដុល្លារ/ហ៊ុន។

ការលក់​ភាគហ៊ុន​ជាង ២០០ លាន​នោះ គឺ​ធ្វើ​ឲ្យ​មហាសេដ្ឋី​ចិន​ទទួល​ទឹកប្រាក់​ប្រហែល ៦៥០ លាន​ដុល្លារ​ បើទោះជា​តម្លៃ​របស់​វា​បាន​ធ្លាក់ចុះ​ជិត ១១% បើធៀប​នឹង​ពេល​ផ្សារហ៊ុន​បិទចុងក្រោយ​បង្អស់។

សូមជម្រាប​ដែរថា អ្នកស្រី Yang គឺជា​សហប្រធាន​ក្រុមហ៊ុន Country Garden ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អលចនទ្រព្យ​ធំ​បំផុត​មួយ​នៅ​ចិន ដែល​មាន​ឪពុក​នាង​ជា​ស្ថាបនិក ហើយ​បើ​តាម​របាយការណ៍​ចុះផ្សាយ​ដោយ Bloomberg បាន​បង្ហាញ​ថា​ ស្ត្រី​វ័យ ៤១ ឆ្នាំ​រូបនេះ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១២,១ ពាន់​លាន​ដុល្លារ៕