ចាប់ខ្លួនអតីតមហាសេដ្ឋីគ្រីបតូម្នាក់ដោយគ្មានមូលហេតុច្បាស់លាស់ និងត្រៀមធ្វើបត្យាប័នទៅអាមេរិក

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ អតីតមហាសេដ្ឋី​វ័យក្មេង Sam Bankman-Fried ត្រូវបាន​ចាប់ខ្លួននៅ​ដែនកោះ Bahamas ដែលធ្លាប់​ជា​ទីស្នាក់ការកណ្ដាល​នៃ​ក្រុមហ៊ុន FTX ផ្ដល់សេវាកម្មជួញដូរ​រូបិយប័ណ្ណ​ឌីជីថល Cryptocurrency ទើប​នឹង​ប្រកាស​ក្ស័យធន​ថ្មីៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​ផ្សាយ​ដោយ CNA បាន​ឲ្យដឹងថា ការចាប់ខ្លួន​បុរស​ម្នាក់នេះ​ធ្វើឡើង​តាម​ការ​បញ្ជា​ពី​ព្រះរាជអាជ្ញា​នៃ​សហរដ្ឋអាមេរិក និង​ត្រៀម​ធ្វើ​បត្យាប័ន Sam ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​កាត់​ទោស​ទៀតផង។

យ៉ាងណា ការិយាល័យមេធាវី​នៅ​ Bahamas បាន​ទម្លាយថា ពួកគេ​ធ្វើតាម​ការ​ណែនាំ​ពី​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ ហើយ​ក៏​មិនដឹងដែរ​ពីមូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ ដ្បិត​ខាងអាមេរិក​មិនបាន​បញ្ជាក់​ច្បាស់ៗ​ជុំវិញ​បញ្ហា​នេះឡើយ។

“កាលពីល្ងាចមិញនេះ អាជ្ញាធរ Bahamian បានចាប់ខ្លួន Samuel Bankman-Fried តាមសំណើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយផ្អែកលើការចោទប្រកាន់ដែលបានបិទត្រាដោយការិយាល័យមេធាវីសហរដ្ឋអាមេរិកសម្រាប់សង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក”។ នេះ​បើតាម​សម្ដី​របស់​ព្រះរាជអាជ្ញា Damian Williams បាន​និយាយ៕