កាលពីឆ្នាំ ២០២១ ទស្សនាវដ្ដីអ្នកមាន Forbes បានរាយការណ៍ថា មហាសេដ្ឋីសរុបទូទាំងពិភពលោកមានចំនួន ២ ៧៥៥ នាក់ ប៉ុន្តែសម្រាប់ឆ្នាំ ២០២២ នេះវិញ តួលេខមួយនេះបានធ្លាក់ចុះប្រហែល ៣%។

សារព័ត៌មាន UBS បានចុះផ្សាយថា ចំនួនមហាសេដ្ឋីទូទាំងពិភពលោកបច្ចុប្បន្នធ្លាក់មកនៅប្រមាណ ២ ៦៦៨ នាក់ ខណៈទ្រព្យសម្បត្តិសរុបរបស់ពួកគេធ្លាក់ពីជាង ១៣ ទ្រីលានដុល្លារ មកនៅត្រឹម ១២,៧ ទ្រីលានដុល្លារបើធៀបនឹងឆ្នាំទៅ។
មូលហេតុដែលបណ្ដាលឲ្យចំនួនមហាសេដ្ឋីមានការថយចុះ គឺដោយសារការរាតត្បាតខ្លាំងនៃជំងឺកូវីដ ១៩ សង្គ្រាមនៅអ៊ុយក្រែន និងអស្ថិរភាពសេដ្ឋកិច្ចសកលផង បានធ្វើឲ្យបុគ្គលមួយចំនួនរបូតងារជាមហាសេដ្ឋី និងខាតបង់លុយរាប់ពាន់លានដុល្លារ។

ក្នុងនោះ វិស័យដែលរងការខាតបង់ខ្លាំងបំផុតគឺ វិស័យហិរញ្ញវត្ថុ និងវិនិយោគ ជាមួយនឹងវិស័យបច្ចេកវិទ្យា ខណៈវិស័យទាំង ២ នេះ គឺពោរពេញទៅដោយមហាសេដ្ឋីច្រើនជាងវិស័យដទៃទៀត៕