កាលពីថ្ងៃទី ១៣ ធ្នូកន្លងទៅ សារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋបាល ចូ បៃឌិន មានបំណងដាក់ក្រុមហ៊ុនផលិតបន្ទះឈីបចិន Yangtze Memory Technologies (YMTC) ជាមួយនឹងក្រុមហ៊ុនចិន ៣៥ ផ្សេងទៀត ចូលក្នុងបញ្ជីខ្មៅ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដាក់ក្រុមហ៊ុនចិនច្រើនជាង ៣០ ក្រុមហ៊ុន គឺដើម្បីរារាំងពួកគេ ពីការទិញគ្រឿងបង្គុំដែលផលិតឡើងនៅអាមេរិក ហើយការប្រកាសជាផ្លូវការទំនងកើតមានឡើងនៅក្នុងសប្ដាហ៍នេះ។

សូមជម្រាបដែរថា នៅពេលក្រុមហ៊ុនមួយត្រូវបានដាក់ក្នុងបញ្ជីខ្មៅហើយ ដៃគូពាណិជ្ជកម្មនៅអាមេរិកចាំបាច់ស្នើសុំអាជ្ញាប័ណ្ណពិសេស ដើម្បីផ្គត់ផ្គង់ទំនិញទៅឲ្យក្រុមហ៊ុនមួយនោះ បើទោះជាផលិតផលរបស់ពួកគេមានបរិមាណតិចតួចក្ដី៕