អ៊ុយក្រែន ទទួលបានកញ្ចប់ជំនួយជាង ១ ពាន់លានដុល្លារសម្រាប់រដូវរងា

អន្តរជាតិ

កាលពីថ្ងៃទី ១៣ ធ្នូកន្លងទៅ សម្ព័ន្ធមិត្តអ៊ុយក្រែន មហាអំណាចលោកខាងលិច​បាន​ធានា​ផ្ដល់ជូន​កញ្ចប់​ជំនួយ​ដែល​មាន​តម្លៃ ១ ពាន់លាន​អឺរ៉ូ ឬជាង ១ ពាន់លាន​ដុល្លារ ​សម្រាប់​ដោះស្រាយ​បញ្ហានារដូវរងា​ដែលអ៊ុយក្រែន​កំពុងជួបប្រទះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសន្យា​មួយនេះ បានធ្វើឡើងនៅទីក្រុងប៉ារីស ដោយមាន​ការ​ចូលរួមពីបណ្ដាប្រទេសប្រហែល ៧០ រួមទាំងអង្គការអន្តរជាតិផ្សេងៗផង ដើម្បីជួយអ៊ុយក្រែន​ដោះស្រាយ​បញ្ហា​នា​រដូវរងា។ នេះបើតាម​សម្ដីរបស់​ប្រធានាធិបតីបារាំង Emmanuel Macron បាន​លើកឡើង។

​កញ្ចប់​ជំនួយ​នេះ នឹង​ជួយ​ដល់​ការ​ជួសជុល​បណ្ដាញ​អគ្គិសនី​នៅអ៊ុយក្រែន​ដែល​រងការ​ខាតបង់​ធ្ងន់ធ្ងរ ប្រមាណ ៤០០ លានអឺរ៉ូ ​ក៏ដូចជា​ទុកទិញ​ឧស្ម័ន និងប្រេង​ពី​ប្រទេសផ្សេងៗ​ផង។

សូមជម្រាបដែរថា កាលពីប៉ុន្មានសប្ដាហ៍មុន បណ្ដាញអគ្គិសនីនៅអ៊ុយក្រែន​ត្រូវបាន​កាត់ផ្ដាច់​ស្ទើរ​ទូទាំង​ប្រទេស ដោយសារ​ការ​វាយប្រហារពី​រុស្ស៊ី ធ្វើ​ឲ្យ​ប្រធានាធិបតី Volodymyr Zelensky មាន​ការព្រួយបារម្ភជាខ្លាំង រហូត​ស្នើសុំ​ការ​អន្តរាគមន៍ពី​មហាអំណាច​លោកខាងលិច និង​អង្គការអន្តរជាតិធំៗ​ជុំវិញ​បញ្ហា​មួយនេះ៕