សមាជិកសភាអាមេរិក បានអនុម័តវិក័យបត្រទ្វេភាគីមួយ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិន Huawei Technologies Ltd និងក្រុមហ៊ុនចិន 5G ជាច្រើនទៀត ដោយមិនអនុញ្ញាតឲ្យពួកគេអាចប្រើប្រាស់ធនាគារអាមេរិកបាន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទណ្ឌកម្មសេដ្ឋកិច្ចថ្មី ដែលចេញដោយសមាជិកព្រឹទ្ធសភា Tom Cotton និងគាំទ្រដោយលោក Chuck Schumer គឺក្នុងគោលបំណង បន្ថែមទុក្ខលើក្រុមហ៊ុន Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតរបស់ចិន ដែលពួកគេយល់ថា បានចូលរួមចារកម្មសេដ្ឋកិច្ចប្រឆាំងនឹងអាមេរិក។

សូមជម្រាបដែរថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នៅមិនទាន់មានសភាពធូរស្រាលឡើយ ពោលកាលពីខែមុន គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក ទើបនឹងបានអនុម័តច្បាប់ហាមឃាត់ឧបករណ៍ទូរគមនាគមន៍ថ្មីពីក្រុមហ៊ុន Huawei៕