កាលពីថ្ងៃទី ១៤ ធ្នូកន្លងទៅ ក្រុមហ៊ុន General Motors ហៅកាត់ GM បានធ្វើការប្រមូលរថយន្តប្រមាណ ៨២៥ ០០០ គ្រឿង ជាប្រភេទបែប Pick-Up និង SUV ដោយសារតែចង្កៀងបំភ្លឺផ្លូវនៃរថយន្តទាំងនោះមានបញ្ហា។
ក្រុមបានបញ្ជាក់ថា ភ្លើងដែលបើកបំភ្លឺពេលថ្ងៃ អាចនឹងមិនត្រូវបានបិទនៅពេលដែលបើកភ្លើងហ្វា ដូច្នេះវាអាចបង្កឲ្យមានចំណាំងផ្លាតខ្លាំង ទៅកាន់អ្នកបើកបរមកពីទិសផ្ទុយ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា រោងចក្រផលិតរថយន្តធំបំផុតនៅអាមេរិកនេះ បានប្រមូលរថយន្តជាច្រើនប្រភេទដូចជា Cadillac CT4 និង CT5, Buick Envision, រថយន្ត Cadillac Escalade និង Escalade ESV, Chevrolet Silverado 1500, Suburban, Tahoe, GMC Sierra 1500, Yukon និង Yukon XL ពីឆ្នាំ ២០២០ ដល់ម៉ូដែលឆ្នាំ ២០២៣។
សូមជម្រាបដែរថា រថយន្តជាង ៨ សែនគ្រឿងដែល GM ប្រមែប្រមូលចូលឃ្លាំងវិញនោះគឺមាន ៧៤០ ០០០ គ្រឿងនៅអាមេរិក និង ៨៥ ០០០ គ្រឿងទៀតគឺនៅប្រទេសកាណាដា៕