កូរ៉េខាងត្បូង គ្រោងបន្ធូរបន្ថយបទបញ្ញត្តិអចលនទ្រព្យ ដើម្បីស្ដារស្ថិរភាពទីផ្សារឡើងវិញ

អន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា រដ្ឋាភិបាល​នឹង​បន្ធូរបន្ថយ​ច្បាប់​នៃ​ទីផ្សារ​អចលនទ្រព្យ​ឲ្យ​កាន់តែលឿន​តាមដែល​អាចធ្វើទៅ​បាន ដើម្បី​ស្ដារ​ស្ថិរភាព​ទីផ្សារ​ឡើងវិញ បើទោះជា​អត្រាការប្រាក់​កំពុងឡើង​ខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យដឹងថា ទីផ្សារអលចនទ្រព្យ​នៅ​កូរ៉េខាងត្បូង​ គឺ​កំពុង​ជួប​ហានិភ័យ​ធ្ងន់ធ្ងរ ជាមួយ​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ផ្ទះ​ខ្លាំង​ក្នុង​រយៈពេល ២ ទសវត្ស​ចុងក្រោយ ស្របពេល​បច្ចុប្បន្ន​អត្រាការប្រាក់​ក៏​កំពុង​ឡើង​ខ្ពស់ថែមទៀត។

“​តម្លៃផ្ទះ​បាន​ធ្លាក់ចុះ​ ដោយសារតែអត្រាការប្រាក់​មាន​ការ​កើនឡើង ហើយ​រដ្ឋាភិបាល​នឹង​បន្ធូរបន្ថយ​ច្បាប់​លើ​ទីផ្សារ​អចលនទ្រព្យឲ្យ​បាន​​កាន់តែលឿន ដើម្បី​ស្ដារ​ស្ថិរភាពទីផ្សារ​ឡើងវិញ”។ នេះបើតាម​សម្ដី​របស់​ប្រធានាធិបតីកូរ៉េខាងត្បូង​បាន​និយាយ។

សូមជម្រាបដែរថា ​ស្ថានភាពវិស័យអចលនទ្រព្យ​នៃ​ប្រទេស​ធំៗជាច្រើន​កំពុង​ទទួល​ការ​គំរាមកំហែង ដោយសារ​ការ​ធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ចពិភពលោក តួយ៉ាងដូចជា Evergrande នៅប្រទេសចិនជាដើម កំពុង​ផុងខ្លួន​ជ្រៅ​ក្នុង​រណ្ដៅ​បំណុល​វ័ណ្ឌកច្រើន​ជាង ៣០០ ពាន់​លាន​ដុល្លារ៕