អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បន្តកើបលុយបានជាង ១ លានដុល្លារ ទោះអស់តំណែង

អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា ទទួលបានទឹកប្រាក់ជាង ១ លានផោន (១,២ លានដុល្លារ) ពីប្រាក់ឈ្នួល ដែលទទួលបានពីការចូលរួមនៅក្នុងកម្មវិធីធំៗជាច្រើន សម្រាប់ការថ្លែងសុន្ទរកថារបស់លោក ចាប់តាំងពីអស់តំណែង កាលពីខែកញ្ញាកន្លងទៅ ។ នេះបើយោងតាមសារព័ត៌មាន AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារតែភាពល្បីល្បាញខាងវោហាសាស្រ្ត លោក Johnson ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ ត្រូវបានស្ថាប័នធំៗជាច្រើន អញ្ជើញលោកទៅថ្លែងសុន្ទរកថា នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងកិច្ចប្រជុំកំពូលដែលរៀបចំធ្វើឡើងដោយទូរទស្សន៍ CNN នៅក្នុងប្រទេសព័រទុយហ្គាល់ និងការពិភាក្សាមួយផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌាផងដែរ ។

តាមរយ:ការងារនេះ បានធ្វើឱ្យលោក Johnson ទទួលបានប្រាក់ឈ្នួល ចាប់ពី ២១៥ ០០០ ផោន ដល់ ២៧៧ ០០០ ផោន (២៦៧ ០០០ ដុល្លារ ដល់ ៣៤៤ ០០០ ដុល្លារ) នៅក្នុងកម្មវិធីនីមួយៗ ។ នេះបើតាមឯកសារផ្លូវការមួយ ដែលបានបង្ហាញដោយគេហទំព័រ របស់សភាចក្រភពអង់គ្លេស ។

រំលឹកផងដែរថា បុរសវ័យ ៥៨ ឆ្នាំរូបនេះ បានសម្រេចចិត្ត ប្រកាសលាលែងចេញពីតំណែង ជានាយរដ្ឋមន្ត្រីរបស់គាត់ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប៉ះពាល់ដល់តំណែងរបស់គាត់យ៉ាងខ្លាំង។ ប៉ុន្តែបច្ចុប្បន្ននេះ លោកនៅតែបន្តធ្វើជាសមាជិកសភា សម្រាប់គណបក្សអភិរក្ស ដែលកំពុងកាន់អំណាចដដែល៕