មហាសេដ្ឋី Elon Musk ប្រឈមនឹងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប

អន្តរជាតិ

កាលពីពេលថ្មីៗនេះ សហភាពអឹរ៉ុប ហៅកាត់ EU បាន​ទម្លាយថា មហាសេដ្ឋី Elon Musk អាច​នឹង​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ បន្ទាប់​ពី​រូបលោក​បាន​បង្កក​គណនី​ Twitter របស់​ក្រុម​សារព័ត៌មាន​ធំៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី Telegraph បាន​បង្ហាញ​ថា គណនី Twitter ដែល​ត្រូវបាន​បង្កក​បណ្ដោះអាសន្ន​ភាគច្រើន គឺជា​របស់​បុគ្គលិក​សារព័ត៌មាន The New York Times, CNN និង Washington Post ក្រោយ​ពួកគេ​បង្ហោះ Stories រិះគន់​ Twitter។

សូមជម្រាបដែរថា យោងតាម​ច្បាប់​ថ្មី​ដែល​អនុម័ត​ដោយ EU បាន​ចែង​ថា គ្រប់​បណ្ដាញ​សង្គម​ទាំងអស់ ត្រូវតែ​ធ្វើការពន្យល់​ដល់​អ្នកប្រើប្រាស់ ជុំវិញ​បញ្ហា​ដែល​គណនី​របស់​ពួកគេ​ត្រូវបាន​បង្កក និង​ត្រូវផ្ដល់​ឱកាស​ឲ្យពួកគេ​តវ៉ា​យក​គណនី​របស់​ពួកគេ​មក​វិញ។

យ៉ាងណា ជំនួស​ឲ្យការ​ឆ្លើយតបជាមួយ​នឹង​ស្ថាបន័​សារព័ត៌មាន​ធំៗ​ដែល​ត្រូវបាន​បង្កក​គណនី Elon Musk បែរជា​បង្ហោះសារសួរ​យោបល់​អ្នកប្រើប្រាស់​ដទៃ​ថា គួរ​តែ​ប្រគល់​គណនី​ទៅឲ្យ​ពួកគេ​វិញ ក្នុងង​រយៈពេល​ណាមួយទៅវិញ៕