មិនមែនមានតែបុរសទេដែលទទួលបានងារជាមហាសេដ្ឋីមានបំផុតលើលោក ពោលតំណែងជាមហាសេដ្ឋីនេះ ក៏មានស្ត្រីជាច្រើនរូបបានក្ដោបក្ដាប់ជាច្រើននាក់មកហើយ។

តួយ៉ាង ដូចជាលោកស្រី Franciose Bettencourt Meyers ជាដើម ដែលជាប់រហស្សនាមជាស្ត្រីមានបំផុតលើលោកដល់ទៅ ២ ឆ្នាំផ្ទួនៗ ខណៈអ្នកស្រីក៏ជាចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុនលក់គ្រឿងសំអាងធំបំផុតលើលោក L’Oreal ផងដែរ។

ក្រុមហ៊ុនគ្រឿងសំអាងធំបំផុតលើលោកមួយនេះ ឯកទេសលើផលិតផលថែរក្សាសក់ ផលិតផលសក់ពណ៌ គ្រឿងថែរក្សាសម្រស់ ឡេលាបការពារកម្ដៅថ្ងៃ គ្រឿង Make-Up និងទឹកអប់ជាដើម ហើយតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសបារាំងមួយនេះមានរហូតដល់ប្រហែល ១៧៨ ពាន់លានដុល្លារ។
ក្រៅពីលោកស្រី ក៏នៅមានស្ត្រីមានឥទ្ធិពលជាច្រើនទៀតដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារផងដែរ ហើយតទៅនេះឧកញ៉ាញ៉ូវស៍នឹងកោះកកាយត្រួសៗពីរហស្សនាមស្ត្រីមានបំផុតលើលោកទាំង ១០ រូបដូចតទៅ៖
១/ Franciose Bettencourt Meyers មានទ្រព្យសម្បត្តិប្រមាណ ៧១,៩ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន L’Oreal
២/ Alice Walton មានទ្រព្យសម្បត្តិប្រមាណ ៥៩ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Walmart

៣/ Julia Koch មានទ្រព្យសម្បត្តិប្រមាណ ៥៧,៦ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Koch Industries
៤/ Jacqueline Mars មានទ្រព្យសម្បត្តិប្រមាណ ៣៨,៥ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Mars Incorporated

៥/ Miriam Adelson មានទ្រព្យសម្បត្តិប្រមាណ ៣១,៣ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុនកាស៊ីណូ
៦/ Gina Rinehart មានទ្រព្យសម្បត្តិប្រមាណ ២៧,៦ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Hancock Prospecting
៧/ Mackenzie Scott មានទ្រព្យសម្បត្តិប្រមាណ ២៦ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Amazon
៨/ Susanne Klatten មានទ្រព្យសម្បត្តិប្រមាណ ២៤,៧ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន BMW និង Altana AG

៩/ Iris Fontbona មានទ្រព្យសម្បត្តិប្រមាណ ២១,៣ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Antofagasta PLC
១០/ Abigail Johnson មានទ្រព្យសម្បត្តិប្រមាណ ២០,១ ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺ ក្រុមហ៊ុន Fidelity Investments

សូមជម្រាបដែរថា ទិន្នន័យខាងលើគឺបានមកពីការចុះផ្សាយពី Forbes’ Real-Time Billionaires គិតត្រឹមថ្ងៃទី ១៨ ធ្នូ ២០២២៕