អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម Xiao Yaqing ត្រូវបានរដ្ឋាភិបាលដកតំណែងពីគណបក្សកុម្មុយនិស្ត បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងករណីពុករលួយ ដូចជាទទួលសំណូកសូកប៉ាន់ និងមិនគោរពភារកិច្ចក្នុងជួររដ្ឋាភិបាល។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា បុរសវ័យ ៦២ ឆ្នាំនឹងត្រូវបានទម្លាក់ទៅតំណែងកម្រិតទាប ហើយការរៀបចំនឹងត្រូវបានធ្វើឡើងសម្រាប់ការចូលនិវត្តន៍របស់គាត់តែម្ដង។
សូមជម្រាបដែរថា កាលពីខែកក្កដា បុរសម្នាក់នេះក៏ត្រូវបានជាប់ក្នុងការស៊ើបអង្កេត ពាក់ព័ន្ធនឹងការរំលោភបំពានច្បាប់ និងវិន័យផងដែរ៕