តៃវ៉ាន់ ចង់ពន្លឿនកិច្ចសហការជាមួយអឺរ៉ុប ដែលជាប់គាំងរយៈពេល ៧ ឆ្នាំ

អន្តរជាតិ

ប្រធានាធិបតី Tsai Ing-wen បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា តៃវ៉ាន់​ចង់​ពន្លឿន​កិច្ចសហប្រតិបត្តិកា​ជាមួយ​នឹង​សហភាពអឺរ៉ុប ដែល​បាន​ជាប់គាំង​ក្នុង​រយៈពេលយូរ ពោល​តាំងពី​លោកស្រី​មិនទាន់​ជាប់​ឆ្នោតជា​ប្រធានាធិបតី​ម៉្លេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ទម្លាយ​ថា សហភាពអឺរ៉ុបបានរាប់បញ្ចូលតៃវ៉ាន់ ក្នុងបញ្ជីដៃគូពាណិជ្ជកម្មរបស់ខ្លួន ​សម្រាប់កិច្ចព្រមព្រៀងវិនិយោគទ្វេភាគីដ៏មានសក្តានុពល​ កាលពី​ឆ្នាំ ២០១៥ ហើយ​តាំងពីពេលនោះ​មក​ EU មិនដែល​លើក​បញ្ហា​នេះ​មក​ជជែក​ជាមួយ​តៃវ៉ាន់​សោះ។

បើទោះជាពួកគេជាប្រភពវិនិយោគបរទេសដ៏ធំបំផុតរបស់តៃវ៉ាន់ ប៉ុន្តែសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន មិនមានទំនាក់ទំនងការទូតផ្លូវការ ជាមួយកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនោះទេ ដោយសារមានការជំទាស់ពីប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន។

អំឡុងពេលជួបជាមួយគណៈប្រតិភូមកពីគណៈកម្មាធិការសភាអឺរ៉ុបស្តីពីពាណិជ្ជកម្មអន្តរជាតិ លោកស្រី Tsai បាននិយាយថា តៃវ៉ាន់ និងសហភាពអឺរ៉ុបគួរតែបង្កើត “សម្ព័ន្ធភាពប្រជាធិបតេយ្យរឹងមាំ” ។

លោកស្រីបានបន្ថែមថា “តៃវ៉ាន់ស្វែងរកការពង្រឹងការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ពង្រឹងសន្តិសុខសង្វាក់ផ្គត់ផ្គង់ និងពន្លឿនវឌ្ឍនភាពលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីតៃវ៉ាន់-សហភាពអឺរ៉ុប ដែលនឹងជំរុញឱ្យមានទំនុកចិត្តដល់អាជីវកម្មទាំងសងខាងដើម្បីពង្រីកការវិនិយោគ”៕