ថៃអនុម័តការបន្ធូរបន្ថយពន្ធ ជំរុញកំណើនសេដ្ឋកិច្ចចាប់ពីឆ្នាំក្រោយ

អន្តរជាតិ

កាលពី​ថ្ងៃទី ២០ ធ្នូ​កន្លងទៅ ​រដ្ឋសភា​ថៃ​បាន​អនុម័ត​លើ​ការ​បន្ធូរបន្ថយ​ពន្ធ ដើម្បី​ជំរុញ​កំណើន​ការទិញ​ផលិតផល​ជា​សាធារណៈ ក៏ដូចជា​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ក្នុង​ស្រុក​ដែល​កំពុង​មាន​សញ្ញា​វិជ្ជមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​នឹង​យល់ព្រម​កាត់បន្ថយ​ពន្ធ​លើ​អាជីវករ​លក់​ទំនិញ​ចាប់ពីថ្ងៃទី ០១ មករា​ឆ្នាំក្រោយ​ទៅ ក្នុង​ទំហំ​ទឹកប្រាក់ ៤០ ០០០ បាត ឬ ១ ១៥០ ដុល្លារ។

កាលពីឆ្នាំទៅ ​កំណើនសេដ្ឋកិច្ច​ថៃ​មាន​ការ​កើនឡើង ១,៥% ដែល​ស្ថិតក្នុង​ចំណុច​យឺតបំផុត​នៅក្នុង​តំបន់អាស៊ាន ប៉ុន្តែ​សេដ្ឋកិច្ច​ថៃ​ចាប់ផ្ដើម​មាន​ដង្ហើមល្អ​ឡើងវិញ ​បន្ទាប់​ពី​វិស័យទេសចរណ៍​មាន​ការកើនឡើង ​ក្រោយ​បន្ធូរបន្ថយ​វិធានការ​កូវីដ ១៩ នាពេលកន្លង។

សូមជម្រាបដែរថា ធនាគារ​កណ្ដាល​បាន​អះអាងកាលពី​ថ្ងៃច័ន្ទ​ថា ​សេដ្ឋកិច្ច​នៅ​ថៃ​អាច​នឹង​ងើប​រឹងដៃរឹងជើង​ឡើងវិញ​នាពាក់កណ្ដាល​ឆ្នាំ ២០២៣ ខណៈ​កំណើនសេដ្ឋកិច្ច​ឆ្នាំនេះ​អាច​កើនដល់ ៣,២% និងបន្តឡើងដល់ ៣,៧% នាឆ្នាំ ២០២៣ រហូតដល់ ៣,៩% នាឆ្នាំ ២០២៤ ទៀតផង៕