កាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិន ស៊ី ជិនពីង បានជួបពិភាក្សាជាមួយអតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev នៅឯទីក្រុងប៉េកាំង ប្រទេសចិន ហើយក្នុងកិច្ចប្រជុំនោះផងដែរ លោកបានទទូចសុំឲ្យមានការដោះស្រាយទំនាស់សង្គ្រាមនៅអ៊ុយក្រែន ដោយសន្តិវិធី។

យោងតាមការចុះផ្សាយពីកាសែត Xinhua បានរាយការណ៍ថា ប្រធានាធិបតីចិនបានស្នើសុំឲ្យគ្រប់ភាគី ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន រក្សាការអត់ធ្មត់ និងដោះស្រាយបញ្ហាសន្តិភាពតាមរយៈគោលនយោបាយ។
បន្ថែមពីនោះ លោក ស៊ី ក៏រំពឹងទៀតថា ចិន និងរុស្ស៊ីនឹងនៅតែបន្តជំរុញការប្រាស្រ័យទាក់ទង និងផ្តល់ភាពវៃឆ្លាត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងមហាអំណាចទាំង ២ ដដែល។

សូមជម្រាបថា សង្គ្រាមនៅអ៊ុយក្រែនបានបន្តអូសបន្លាយអស់រយៈពេលជិត ១០ ខែ ប៉ុន្តែចិននៅប្រកាន់ជំហរមិនលូកដៃក្នុងរឿងមួយនេះឡើយ បើទោះជាមានការទទូចឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ពីសំណាក់លោកខាងលិច និងសហភាពអឺរ៉ុបច្រើនលើកច្រើនសារ៕