ស្ថានទូតចិន ច្រានចោលព័ត៌មានជុំវិញការសាងសង់កោះថ្មីនៅតំបន់ជម្លោះជាមួយហ្វីលីពីន

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រសួងការបរទេស​ហ្វីលីពីន​បាន​ទម្លាយថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង បន្ទាប់​ពី​ទទួល​បាន​រូបភាព​ផ្កាយរណប​ដែល​បង្ហាញ​ថា ចិន​កំពុង​សាងសង់​កោះថ្មីៗ​នៅ​បណ្ដុំ​កោះ Spratly Island នៅ​សមុទ្រហ្វីលីពីន​ខាងលិច ដែលមិនទាន់​មាន​អ្នកគ្រប់គ្រង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ស្ថានទូតចិន​នៅ​ទីក្រុង​ម៉ានីល​បានចេញ​មុខ​ច្រានចោលព័ត៌មានខាងលើ​ថា ជាព័ត៌មានមិនពិត ហើយថែមទាំង​ចោទ Bloomberg ថា ជា​អ្នក​បង្កហេតុ​ជុំវិញ​បញ្ហា​នេះ​ទៀតផង។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី GMA។

ដោយឡែក គំនិតផ្តួចផ្តើមការស៊ើបអង្កេតសមុទ្រចិនខាងត្បូង (SCS) បាន​បន្ថែម​ទៀតថា Bloomberg បានអះអាង ចិន​កំពុង​បើកការសាងសង់​នៅ​ដីកោះ​យ៉ាងតិច ៤ កន្លែង​នៅ​តំបន់​មិន​ទាន់​មាន​អ្នកគ្រប់គ្រង​ដូចជា Eldad Reef, Whitsun Reef, Lamkiam Cay និង Sandy Cay។

ទាក់ទង​នឹងបញ្ហាមួយនេះ ទាំង SCS និងស្ថានទូតចិន​បាន​ទាក់ទង​ទៅ​កាន់ Bloomberg ដោយផ្ទាល់ ប៉ុន្តែ​សារព័ត៌មានអាមេរិក​មួយនេះ​នៅ​មិនទាន់​ចេញ​មុខ​បកស្រាយ​នៅឡើយ៕