អ៊ីស្រាអែល បញ្ចេញរថយន្តអាចហោះហើរបានរបស់ខ្លួន ដោយគ្រោងដាក់លក់លើទីផ្សារ ក្នុងពេល ២ ឆ្នាំខាងមុខ

អន្តរជាតិ

ថ្មីៗនេះ រថយន្តអគ្គិសនីអាចហោះ​ហើរ​បាន ឈ្មោះ AIR ONE ដែលផលិតឡើងនៅក្នុងប្រទេសអ៊ីស្រាអែល កំពុងតែត្រូវបានធ្វើតេស្តសាកល្បង ដើម្បីឈានទៅរកការដាក់លក់ជាផ្លូវការ នៅក្នុងរយ:ពេល ២ ឆ្នាំខាងមុខ ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើរចម្ងាយជិតៗ និងកាត់បន្ថយការកកស្ទះ លើដងផ្លូវ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានបង្ហាញឱ្យដឹងទៀតថា រថយន្តអាចហោះហើរបាននេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AIR របស់អ៊ីស្រាអែល ដោយវាអាចផ្ទុកមនុស្សបាន ២ នាក់ ពោលគឺមានអ្នកបើកបរ និងអ្នកដំណើរ ហើយវាអាចហោះហើរបានចម្ងាយរហូតដល់ ១០០ ម៉ាយ (១៦០ គីឡូម៉ែត្រ) ក្នុងរយ:កម្ពស់ ៣៦៦ ម៉ែត្រ ជាមួយការសាកបញ្ចូលថ្មត្រឹមតែមួយដង។

យ៉ាងណាមិញ ជុំវិញការដាក់បង្ហាញជាលើកដំបូងនេះ នាយកប្រតិបត្តិ និងជាសហស្ថាបនិក របស់ក្រុមហ៊ុន AIR លោក Rani Plaut បាននិយាយថា ៖ ” នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីបញ្ចេញរថយន្តអាចហោះហើរប្រភេទ AIR ONE របស់យើង ” ។​

លើសពីនេះ លោក Rani បានបន្ថែមទៀតថា ប្រភេទរថយន្តអាចហោះហើររបស់ខ្លួនមួយនេះ អាចនឹងវាយលុកទៅកាន់ទីផ្សារ នៅចុងឆ្នាំ ២០២៤ ខាងមុខ ជាមួយតម្លៃចាប់ពី ១៥០ ០០០ ដុល្លារ ក្នុងមួយគ្រឿង៕