ម៉ាឡេស៊ីថ្កោលអឺរ៉ុបថា ព្យាយាមរារាំងទីផ្សារប្រេងដូងរបស់ខ្លួន

អន្តរជាតិ

ប្រទេសម៉ាឡេស៊ី គឺជាអ្នកផលិតប្រេងដូងធំ​បំផុតទី ២ លើលោក ហើយថ្មីៗនេះ​ពួកគេ​បាន​ថ្កោលទោស​អឺរ៉ុបថា ចេញច្បាប់ការពារការកាប់បំផ្លាញព្រៃឈើ ដើម្បី​រារាំង​សក្ដានុពល​នៃទីផ្សារ​ប្រេងដូងរបស់ពួកគេ។ នេះបើតាម​ការចុះផ្សាយពី​ CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីដើមខែនេះ សហភាពអឺរ៉ុបបានយល់ព្រមលើច្បាប់ថ្មីមួយ ដែលតម្រូវឱ្យក្រុមហ៊ុននានា បង្កើតសេចក្តីថ្លែងការណ៍ ប្រកបដោយការប្រុងប្រយ័ត្ន និងបង្ហាញថា ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ មិនរួមចំណែកដល់ការបំផ្លាញព្រៃឈើ បើមិនដូច្នោះនឹងរងការផាកពិន័យធ្ងន់ធ្ងរ។

បទប្បញ្ញត្តិមួយនេះ ក៏នឹងអនុវត្តចំពោះផលិតផលដូចជា សណ្តែកសៀង សាច់គោ ប្រេងដូង ឈើ កាកាវ និងកាហ្វេជាដើម។

“បទប្បញ្ញត្តិផលិតផលគ្មានការកាប់បំផ្លាញព្រៃឈើ គឺជាទង្វើដោយចេតនារបស់អ៊ឺរ៉ុប ដើម្បីទប់ស្កាត់ការចូលទីផ្សារ បង្កផលប៉ះពាល់ដល់កសិករខ្នាតតូច និងការពារទីផ្សារគ្រាប់ពូជប្រេងក្នុងស្រុកដែលមិនមានប្រសិទ្ធភាព និងមិនអាចប្រកួតប្រជែងជាមួយតម្លៃប្រេងដូងបាន”។ នេះបើតាមសម្ដីរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទំនិញរបស់ប្រទេសម៉ាឡេស៊ី Fadillah Yusof បាននិយាយ។

សូមជម្រាបដែរថា ប្រេងដូងគឺជា​វត្ថុធាតុដើម​មួយដែលមាន​តម្លៃ​ធូរថ្លៃ សម្រាប់​យក​មក​ប្រើប្រាស់​បាន​ទាំង​ការ​ធ្វើ​នំ គ្រឿងសំអាង និងសូម្បីតែប្រេងឥន្ធនៈ ប៉ុន្តែ​ក្រុមអ្នកកាពារបរិស្ថាន​បាន​ថ្កោលទោស​ថា ដំណាំប្រភេទនេះ​បណ្ដាល​ឲ្យ​មាន​ការ​កាប់ព្រៃឈើ​យ៉ាង​រង្គាល។

យ៉ាងណា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសម៉ាឡេស៊ី Michalis Rokas បាន​ចេញ​មុខ​ច្រានចោល​ព័ត៌មាន​ខាងលើ ដោយ​បាន​អះអាងថា ការ​រារាំង​ទីផ្សារ​ប្រេងដូង​ជាទង្វើ​របស់​ EU មិនមែន​ជាការពិត​ឡើយ៕