ឆ្នាំ ២០២២ អាចនិយាយបានថា ជាសុបិន្តដ៏អាក្រក់បំផុតមួយសម្រាប់ក្រុមអ្នកជំនួញធំៗ ដ្បិតតាំងពីបើកទំព័រ រហូតដល់ជិតបញ្ចប់ឆ្នាំ ស្ថានការណ៍សេដ្ឋកិច្ចហាក់មិនសូវអំណោយផលទាល់តែសោះ។

តួយ៉ាង ទស្សនាវដ្ដី Forbes បានរាយការណ៍ថា គិតត្រឹមឆ្នាំ ២០២២ ទ្រព្យសម្បត្តិមហាសេដ្ឋីអាមេរិកបានបាត់បង់អស់ប្រហែល ៦៦០ ពាន់លានដុល្លារ ហើយក្នុងនោះ Elon Musk ខាតបង់ច្រើនបំផុត ស្របពេលលោក Phil Knight សហស្ថាបនិកក្រុមហ៊ុន Nike របូតលុយច្រើនបន្ទាប់ ១៨,៣ ពាន់លានដុល្លារ។
ដោយឡែក មហាសេដ្ឋីចិនវិញក៏ខាតបង់មិនចាញ់គ្នាប៉ុន្មានឡើយ ពោលពួកគេបានរបូតលុយសរុប ៦២០ ពាន់លានដុល្លារ ដោយសារវិបត្តិអចលនទ្រព្យរ៉ាំរ៉ៃ គួបផ្សំនឹងសេដ្ឋកិច្ចសកលមិនអំណោយផលផង។

ក្នុងចំណោមមហាសេដ្ឋីចិនទាំងអស់ Jack Ma របូតលុយច្រើនបំផុត ១៣,១ ពាន់លានដុល្លារ អតីតមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ី Yang Huiyan របូង ១១,៦ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ចុះផ្សាយដោយ Forbes៕