ប្រធានាធិបតីអ៊ុយក្រែន តេផ្ទាល់ទៅនាយករដ្ឋមន្ត្រីឥណ្ឌា សុំអន្តរាគមន៍បញ្ចប់សង្គ្រាម

អន្តរជាតិ

កាលពីថ្ងៃទី ២៦ ធ្នូកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាន​ទម្លាយថា លោកបានតេទូរស័ព្ទ​ ទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដើម្បីសុំ​ឲ្យ​ឥណ្ឌា​ចុះហត្ថលេខា​លើ សន្ធិសញ្ញាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បានបង្ហើបថា កិច្ចសន្ទនា​រវាង​ថ្នាក់ដឹកនាំអ៊ុយក្រែន និងឥណ្ឌា​មិនបាន​បង្ហើប​ឲ្យដឹង​លំអិត​ឡើយ ប៉ុន្តែ​លោក Zelenskyy ទំនង​ចង់​ពន្លឿន​​កិច្ចព្រមព្រៀង​សន្តិភាព​មួយនេះ ពី​ម្ចាស់ផ្ទះ​កិច្ចប្រជុំ G20 ដែល​បច្ចុប្បន្ន​ប្រកាន់ជំហ​អព្យាក្រឹត្យ​ ជុំវិញ​បញ្ហា​រវាង​រុស្ស៊ី និងអ៊ុយក្រែន។

“​ខ្ញុំ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី Narendra Modi និង​ជូនពរ​ឲ្យ​លោក​ជោគជ័យ​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូល G20។ ខ្ញុំ​ធ្លាប់​បាន​ប្រកាសពី​កិច្ចព្រមព្រៀង​សន្តិភាព ១០ ចំណុច ហើយពេលនេះ​ខ្ញុំ​សង្ឃឹម​ថា ឥណ្ឌា​នឹងចូលរួម​អនុវត្ត​ទាំងអស់គ្នា”។ នេះ​បើតាម​ការ​បង្ហោះសារ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លើបណ្ដាញ​សង្គម Twitter។

គួររំលឹកដែរថា លោក Zelenskyy បាន​បំផុស​​កិច្ចព្រមព្រៀង​សន្តិភាព ១០ ចំណុច​កាលពីខែមុន ហើយបាន​សុំ​ឲ្យ​ក្រុម G20 ចូលរួម​អនុវត្ត ដើម្បី​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន ហើយកិច្ចព្រមព្រៀងទាំង ១០ នោះ​មាន​ដូចជា៖

1. សុវត្ថិភាពវិទ្យុសកម្ម និងនុយក្លេអ៊ែរ

2. សន្តិសុខស្បៀងអាហារ

3. សន្តិសុខថាមពល

4. ដោះលែងអ្នកទោស និងអ្នកនិរទេសទាំងអស់

5. ការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ

6. ការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែនទាំងអស់

7. ការផ្តន្ទាទោសចំពោះឧក្រិដ្ឋកម្មសង្គ្រាម

8. ការការពារបរិស្ថាន ការបញ្ឈប់ប្រព័ន្ធអេកូឡូស៊ីរបស់រុស្ស៊ីនៅអ៊ុយក្រែន

9. ស្ថាបត្យកម្មសុវត្ថិភាពថ្មី និងការធានាសុវត្ថិភាពសម្រាប់អ៊ុយក្រែន

10. ការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព៕