រដ្ឋាភិបាលនេប៉ាល់ថ្មី ស្នើសុំពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន និងឥណ្ឌា

អន្តរជាតិ

​រដ្ឋាភិបាល​នេប៉ាល់​ថ្មី​ដែលដឹកនាំ​ដោយ​អតីត​មេឧទ្ទាម Pushpa Kamal Dahal នឹង​ព្យាយាម​ស្វែងរក​តុល្យភាពទំនាក់ទំនង ជាមួយ​នឹង​ប្រទេសជិតខាង​ដែល​ជា​មហាអំណាចសេដ្ឋកិច្ច​ដូចជា ចិន និងឥណ្ឌា ក្នុងគោលបំណង​បង្កើន​កំណើនសេដ្ឋកិច្ច​របស់ខ្លួន។ នេះបើតាម​ការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា នេប៉ាល់​គឺ ជា​ប្រទេស​មួយ​នៅអាស៊ីខាងត្បូង ដែល​ឥណ្ឌា​ និងចិន​កំពុង​ព្យាយាម​ជះឥទ្ធិពល​ទៅលើ ជាពិសេស​គឺឥណ្ឌា​ដែល​មានទំនាក់ទំនង​យ៉ាងស្អិតរមួត ផ្នែកសាសនា និងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់នេប៉ាល់។

តួយ៉ាង រដ្ឋាភិបាល​ក្រុងប៉េកាំង និង New Delhi ធ្លាប់​បាន​ចាក់លុយ​រាប់​ពាន់​លាន​ដុល្លារ សម្រាប់​ការ​វិនិយោគ​នៅ​ក្នុងប្រទេសនេប៉ាល់ ដែលជា​សំបូរ​ទៅដោយ​ធនធាន​ធម្មជាតិ ក្នុងការ​ផលិតថាមពលវារីអគ្គិសនី។

សូមជម្រាបដែរថា អត្រាអតិផរណា​នៅ​នេប៉ាល់​បាន​កើនឡើង​ខ្ពស់ជាង ៨% ជា​ចំនួន​ខ្ពស់បំផុត​ក្នុង​រយៈពេល ៦ ឆ្នាំចុងក្រោយ ហើយក៏ប្រឈមនឹងការថយចុះ នៃទុនបំរុងប្តូរប្រាក់បរទេសផងដែរ ជាមួយនឹងការបង្កើនការពឹងផ្អែកលើការនាំចូលទំនិញជាមូលដ្ឋាន៕