អតីតប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បានទស្សន៍ទាយថា នាឆ្នាំក្រោយអាចកើតមានសង្គ្រាមរវាងអាល្លឺម៉ង់ និងបារាំង ខណៈនៅអាមេរិកក៏អាចនឹងមានសង្គ្រាមស៊ីវិលទៀតផង។ នេះបើតាមការចុះផ្សាយពី CNA។

យោងតាមការបង្ហោះសាររបស់លោកលើ Twitter បានបង្ហាញថា បើសង្គ្រាមស៊ីវិលកើតឡើងនៅអាមេរិកមែន នោះមហាសេដ្ឋី Elon Musk នឹងអាចមានឱកាសក្លាយជាប្រធានាធិបតី ប៉ុន្តែមេធំ Tesla ឆ្លើយតបភ្លាមៗថា នេះគឺជារឿងដែលមិនអាចទៅរួច។
មនុស្សជំនិតរបស់ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ថែមទាំងអះអាងទៀតថា ចក្រភពអង់គ្លេស នឹងប្រកាសចូលជាសមាជិកនៃសហភាពអឺរ៉ុបម្ដងទៀត ដែលវានឹងបង្កឲ្យមានភាពរញ៉េរញ៉ៃនៅ EU។

ទាក់ទងនឹងការព្យាករខាងលើ អ្នកវិទ្យាសាស្ត្រនយោបាយ Vladimir Pastukhov បាននិយាយថា Medvedev បង្ហោះសារបែបនេះ ដើម្បីយកចិត្តថ្នាក់ដឹកនាំរបស់ខ្លួនប៉ុណ្ណោះ៕