កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរុស្ស៊ីបានប្រកាសដាក់ឈ្មោះអ្នកកាសែត Christo Grozev ក្នុងបញ្ជីតាមចាប់ខ្លួន បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះបានចុះផ្សាយទាក់ទងនឹងរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់ពីក្រសួងមហាផ្ទៃរុស្ស៊ី។

ប្រភពដដែលបន្ថែមថា អ្នកកាសែតខាងលើបានចុះព័ត៌មាន វាយប្រហាររដ្ឋាភិបាលជាមួយនឹងទិន្នន័យគ្មានប្រភពច្បាស់លាស់ ហើយកំពុងត្រូវតាមចាប់ខ្លួនតាមមាត្រានៃក្រមព្រហ្មទណ្ឌ ខណៈរដ្ឋាភិបាលមិនបានបញ្ជាក់លំអិតឡើយ។
គួររំលឹកដែរថា រដ្ឋាភិបាលរុស្ស៊ីបានអនុម័តច្បាប់ថ្មីមួយ ដែលដាក់ទោសលើការផ្សព្វផ្សាយនូវអ្វីដែលពួកគេយល់ថា “មិនពិត” ជុំវិញព័ត៌មានទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយទោសអតិបរមានៃច្បាប់ថ្មី គឺត្រូវជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ។

សូមជម្រាបបន្ថែមថា អ្នកសារព័ត៌មាន Grozev បានផ្សព្វផ្សាយព័ត៌មានថា រុស្ស៊ីនៅពីក្រោយឧក្រិដ្ឋកម្មអន្តរជាតិកម្រិតខ្ពស់ជាច្រើនដូចជា ការធ្លាក់យន្តហោះ Malaysia Airlines Flight 17 កាលពីឆ្នាំ ២០១៤ និងការធ្វើឃាតចារកម្មឪពុកកូន Sergei និង Yulia Skripal នៅអង់គ្លេសកាលពីឆ្នាំ ២០១៨ ប៉ុន្តែរដ្ឋាភិបាលបានចេញមុខច្រានចោលការចោទប្រកាន់ទាំងនេះ៕