តម្លៃប្រេងឆៅមានការធ្លាក់ចុះ ដោយសារតម្រូវការពីចិនមានការកកស្ទះ

អន្តរជាតិ

កាលពីថ្ងៃព្រហស្បតិ៍​កន្លងទៅ តម្លៃប្រេងឆៅ​អន្តរជាតិ​មាន​ការ​ថយចុះ ដោយសារ​តម្រូវការ​ពី​ប្រទេសចិន​មាន​ការ​កកស្ទះ គួបផ្សំ​នឹង​ការ​ផ្ទុះឡើងវិញ​នៃ​ជំងឺ​កូវីដ ១៩ ផង បណ្ដាល​ឲ្យ​ប្រទេសនាំចូល​ប្រេង​ធំ​បំផុត​លើលោក ផ្អាកនាំចូលប្រេង​បណ្ដោះអាសន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
A

យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ CNA បាន​បង្ហាញថា តម្លៃប្រេងឆៅ​ពី​តំបន់ធំៗ​ដូចជា Brent និងអាមេរិក​ថយចុះ ២៦ សេន ឬ ០,៣% ពោល​តម្លៃប្រេងឆៅ Brent ធ្លាក់​មក​នៅ ៨៣ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក​នៅសល់ ៧៨,៧ ដុល្លារ/បារ៉ែល។

ដោយឡែក បើតាម​ការវិភាគ​របស់​លោក Jun Rong Yeap អ្នកយុទ្ធសាស្ត្រទីផ្សារនៅក្រុមហ៊ុន​ IG បានបង្ហើបថា តម្លៃប្រេងឆៅនាឆ្នាំ ២០២៣ អាចនឹងងើបឡើងវិញ ប៉ុន្តែវាអាស្រ័យលើ​ការ​បើកច្រក​ព្រំដែន​ឡើងវិញ​របស់​ប្រទេសចិន និង​ការចូលរួមកំណត់តម្លៃប្រេងផងដែរ។

សូមជម្រាបដែរថា ទីផ្សារប្រេង​ក៏​ទទួល​រងឥទ្ធិពល ពី​ការតំឡើង​ការប្រាក់​របស់​សហរដ្ឋអាមេរិក ស្របពេល​ធនាគារកណ្ដាល ព្យាយាម​កំណត់​តម្លៃ​ប្រេង​នៅក្នុង​ស្ថានការណ៍​ដែល​កំពុង​តឹងតែង​នា​ពេលបច្ចុប្បន្ន៕