កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលម៉ាឡេស៊ីថ្មីបានប្រកាសថា នឹងបញ្ចេញកញ្ចប់ថវិកាសម្រាប់ចំណាយនាឆ្នាំ ២០២៣ នៅថ្ងៃទី ២៤ កុម្ភៈនាដើមឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពី CNA។
គួររំលឹកដែរថា កាលពីថ្ងៃទី ០៧ តុលាកន្លងទៅ នាយករដ្ឋមន្ត្រីអាណត្តិមុនធ្លាប់បានស្នើសុំកញ្ចប់ថវិកា ២០២៣ ដែលមានតិចជាងឆ្នាំនេះ ប៉ុន្តែវាមិនត្រូវបានអនុម័តដោយសភាឡើយ រហូតដល់ការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថ្មីបានបញ្ចប់។
ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីថ្មី Anwar Ibrahim ហើយក៏ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផង បានទម្លាយថា នឹងបញ្ចេញកញ្ចប់ថវិកាថ្មី នៅពេលបើកកិច្ចប្រជុំសភានាខែកុម្ភៈឆ្នាំក្រោយ។
សូមជម្រាបដែរថា ម៉ាឡេស៊ីគម្រោងនឹងចំណាយប្រាក់ប្រហែល ៧៧,៧ ពាន់លានរីងហ្គីត ឬប្រហែល ១៧,៤ ពាន់លានដុល្លារ នាឆ្នាំនេះ៕