ក្នុងខែវិច្ឆិកា តម្លៃផ្ទះនៅទីក្រុងហុងកុង ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានរយ:ពេល ៥ ឆ្នាំ

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញកាលពីថ្ងៃពុធថា តម្លៃផ្ទះឯកជន ក្នុងទីក្រុងហុងកុង បានធ្លាក់ចុះ ៣,៣% នៅក្នុងខែវិច្ឆិកា ដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីខែសីហា ឆ្នាំ ២០១៧ មក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើតាមការចុះផ្សាយពី CNA បានបង្ហាញឱ្យដឹងទៀតថា ការធ្លាក់ចុះនៃតម្លៃផ្ទះ នៅក្នុងទីផ្សារលំនៅដ្ឋានដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោកមួយនេះ គឺបណ្តាលមកពីទស្សនវិស័យសេដ្ឋកិច្ចដែលមានភាពទន់ខ្សោយ និងការកើនឡើងអត្រាការប្រាក់កម្ចីទិញផ្ទះ បន្ទាប់ពីការផ្ទុះឡើងវិញនៃជំងឺកូវីដ ១៩ នៅដើមឆ្នាំនេះ ។

ការធ្លាក់ចុះតម្លៃផ្ទះ នៅខែវិច្ឆិកា បានកើតឡើង បន្ទាប់ពីការធ្លាក់ចុះ ២,៧% នៅក្នុងខែតុលា ខណ:សន្ទស្សន៍តម្លៃអចលនទ្រព្យនៅហុងកុង បានធ្លាក់ចុះ ១៣,៨% នៅក្នុងរយ:ពេល ១១០ ខែដំបូង។

បើតាមទីភ្នាក់ងារអចលន:ទ្រព្យបាននិយាយថា ការលក់ផ្ទះនៅឆ្នាំនេះ រំពឹងថានឹងអាចបន្តធ្លាក់ចុះបន្ថែមទៀត ហើយអាចនឹងមានការកើនឡើងវិញតិចតួចនៅឆ្នាំក្រោយ បន្ទាប់ពីរដ្ឋាភិបាល បានចាប់ផ្តើមលុបចោលការរឹតបន្តឹងទៅលើការធ្វើដំណើរ រវាងចិនដីគោក ។

ដោយឡែក ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield វិញ ក៏បានរំពឹងថាតម្លៃផ្ទះនៅហុងកុង អាចនឹងធ្លាក់ចុះពី ០% ទៅ ៥% បន្ថែមទៀត នៅឆ្នាំនេះ ដោយសារតែអត្រាការប្រាក់កម្ចី អាចនឹងនៅតែបន្តកើនឡើងខ្ពស់៕