កោះភូកេត រំពឹងរកចំណូលច្រើនជាង ១០០ ពាន់លានបាត ពីភ្ញៀវទេសចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មី

អន្តរជាតិ

កោះភូកេតនៃប្រទេសថៃ​បាន​រំពឹងថា នឹង​ទទួល​បាន​ចំណូល​ច្រើនជាង ១០០ ពាន់​លាន​បាត ពី​វិស័យ​ទេសចរណ៍ អំឡុងបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ នេះបើតាម​ការ​ចុះផ្សាយ​ពី Bangkokpost។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Bhumikitti Ruktaengam ប្រធានទីប្រឹក្សាសមាគមទេសចរណ៍ភូកេត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពកំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស នៅលើកោះរមណីយដ្ឋានកំឡុងពេលបុណ្យចូលឆ្នាំថ្មី ហើយអត្រាកក់បន្ទប់សណ្ឋាគារនៅលើឆ្នេរ Kata, Karon, Patong និង Nai Harn ជាមធ្យមគឺ ៧០%% ។

លោក​បាន​បន្ត​ទៀតថា កំណើន​ភ្ញៀវទេសចរណ៍​ដ៏​សំបើម​នេះ​ បាន​ជួយ​ឲ្យ​ឧស្សាហកម្ម​មួយ​នេះ កំពុង​ទទួល​បាន​បទពិសោធន៍​ថ្មី គឺ​ការងើបឡើងវិញ​ជារាងអក្សរ V ហើយលោក​ក៏​សង្ឃឹម​ថា​ តម្លៃ​សំបុត្រ​យន្តហោះ​អាច​នឹង​មាន​តម្លៃ​សមរម្យ​ជាងពេលនេះ។

សូមជម្រាបដែរថា​ កោះភូកេត​ គឺរួមចំណែក​ធំ​មួយ​ក្នុង​ការ​រកចំណូល​លើ​វិស័យទេសចរណ៍​ក្នុងប្រទេស ដល់ទៅ ៣៥% ស្របពេលបច្ចុប្បន្ន​កំណើន​ចំណូល​ប្រចាំឆ្នាំ​នៅទីនេះ ក៏​កំពុងឡើង​ដល់ ៦០% បើធៀប​នឹង​មុន​មាន​ជំងឺរាតត្បាត​ថែមទៀត៕