តាំងពីបើកទំព័រឆ្នាំ ២០២២ រហូតដល់ជិតដាច់ឆ្នាំ មហាសេដ្ឋីជាច្រើនសុទ្ធតែរងគ្រោះ ដោយសារវិបត្តិអតិផរណា បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងហានិភ័យនៃការកើតមានវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលឲ្យពួកគេរបូតលុយអស់រាប់រយពាន់លានដុល្លារ។

តួយ៉ាង មេធំ Elon Musk ដែលខាតបង់ទ្រព្យសម្បត្តិអស់ច្រើនជាងគេ ក៏នៅមានដូចជាស្ថាបនិក Facebook និងស្ថាបនិក Binance ដែលសុទ្ធតែបានរបូតទ្រព្យសម្បត្តិអស់ច្រើនជាងពាក់កណ្ដាល បើធៀបនឹងឆ្នាំទៅ។
យ៉ាងណា មិនមែនគ្រប់មហាសេដ្ឋីសុទ្ធតែទទួលការខាតបង់ឡើយ ពោលមានស្ដេចត្រាញ់អាស៊ី ៥ រូបដែលសំងំកើបលុយបានក្រាស់ក្រែលនៅក្នុងឆ្នាំនេះផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី ៥ រូបដែលកើនទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងឆ្នាំ ២០២២ ផ្អែកតាមទិន្នន័យផ្ដល់ឲ្យដោយ Forbes គិតត្រឹមថ្ងៃទី ០៩ ធ្នូ៖
1/ Gautam Adani កើបលុយបាន ៥៥,១ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២

2/ Low Tuck Kwong កើបលុយបាន ១៦ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២

3/ Colin Zheng Huang កើបលុយបាន ១១,១ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២

4/ Wu Yiling កើបលុយបាន ៤,១ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២

5/ Ravi Jaipuria កើបលុយបាន ៣,៩ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២៕
