ការក្លាយជាមហាសេដ្ឋីមិនមែនមានន័យថា គ្រប់គ្នាសុទ្ធតែទទួលបានជីវិតស្រស់បំព្រងឡើយ ពោលទោះមានលុយមានទ្រព្យច្រើនប៉ុណ្ណា ក៏ពួកគេនៅមានចំណុចខ្វះខាតខ្លះដែលមិនអាចយកលុយទៅបំពេញបានដែរ។

តួយ៉ាងដូចជាជីវិតស្នេហារបស់មហាសេដ្ឋី Elon Musk និង Jeff Bezos ជាដើម ដែលមានទ្រព្យសម្បត្តិរាប់សិបពាន់លានដុល្លារ ប៉ុន្តែសម្រាប់ជីវិតស្នេហា គឺមិនសូវទទួលបានផ្លែផ្កាដូចមុខជំនួញរបស់ពួកគេឡើយ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋី ១០ រូប ដែលមានលុយរាប់ពាន់លានដុល្លារ ប៉ុន្តែមកទល់ពេលនេះ ពួកគេនៅប្រើប្រាស់ជីវិតបែប Single នៅឡើយ៖
1/ Elon Musk

អតីតមហាសេដ្ឋីមានបំផុត ល្បីបំផុតរឿងសង្សារ និងកូនច្រើន ប៉ុន្តែលើកណាក៏ដូចលើកណា ជីវិតស្នេហារបស់លោកមិនដែលមានការស្ថិតស្ថេរប៉ុន្មានទេ ហើយពេលបច្ចុប្បន្ន Elon Musk នៅរក្សាភាពនៅលីវនៅឡើយ។
2/ Jeff Bezos

ស្ថាបនិក Amazon វិញ បានប្រកាសលែងលះជាមួយអតីតភរិយា MacKenzie Scott ហើយលោកបានបង់ប្រាក់លែងលះប្រហែល ៣៨ ពាន់លានដុល្លារ ទៅកាន់អតីតភរិយា ដែលជាប្រាក់សងជំងឺចិត្តធំបំផុតសម្រាប់ការលែងលះ។
ទោះជាបច្ចុប្បន្ន លោកបានបញ្ចេញទំនាក់ទំនងជាមួយដៃគូថ្មីក៏ពិតមែន ប៉ុន្តែដរាបណាលោកមិនទាន់ប្រកាសរៀបការ លោកនឹងនៅតែជាប់ឈ្មោះជាបុរសពោះម៉ាយដដែល។
3/ Bill Gates

មិនខុសគ្នាពី Jeff Bezos ស្ថាបនិក Microsoft បានលែងលះជាមួយភរិយា បន្ទាប់ពីរៀបការអស់រយៈពេល ២៧ ឆ្នាំ ហើយបច្ចុប្បន្នលោកប្រហែលមិនរវីរវល់ជាមួយស្នេហាឡើយ ពោលគឺផ្ដោតតែលើការងារសប្បុរសធម៌ប៉ុណ្ណោះ។
4/ Larry Ellison

មហាសេដ្ឋីម្នាក់នេះវិញ ក៏នៅតែនៅលីវដែរ បន្ទាប់ពីលែងលះជាមួយភរិយាកាលពីឆ្នាំ ២០១០ ហើយលោក និង Elon Musk គឺជាមហាសេដ្ឋីដែលធ្លាប់លែងលះច្រើនដងបំផុត។
5/ Sergey Brin

សហស្ថាបនិក Google វិញ គឺធ្លាប់រៀបការបាន ២ លើក ហើយការលែងលះលើកចុងក្រោយ បង្កឲ្យកើតមានចចាមអារ៉ាមថា អតីតភរិយារបស់លោកបានផិតក្បត់ ជាមួយពួកម៉ាកជិតដិតគឺ Elon Musk ប៉ុន្តែសាមីខ្លួនទាំង ២ សុទ្ធតែច្រានចោលព័ត៌មានទាំងនោះ។
6/ Alice Welton

ជាមហាសេដ្ឋីស្រីម្នាក់នៅក្នុងបញ្ជីឈ្មោះនេះ ដែលធ្លាប់បានរៀបការ ២ លើក ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍របស់លោកស្រី សុទ្ធតែបានបរាជ័យ ហើយបន្ទាប់ពីការលែងលះលើកចុងក្រោយ លោកស្រីក៏លែងរវីរវល់ជាមួយនឹងការរកគូស្រករតទៀត។
7/ Aliko Dangote

ដោយឡែក អ្នកមានដាច់គេនៅអាហ្វ្រិករូបនេះក៏មិនខុសពីអ្នកមុនៗប៉ុន្មានដែរ ពោលធ្លាប់មានព័ត៌មានថា លោកបានរៀបការ ២ លើក ប៉ុន្តែជីវិតស្នេហាក៏ប្រេះឆាទាំង ២ លើកដូចគ្នា។
8/ Changpeng Zhao

សម្រាប់សហស្ថាបនិក Binance វិញ គឺមិនធ្លាប់រៀបការទាល់តែសោះ បើទោះជាវ័យលោករាងជ្រេបន្តិចក្ដី ប៉ុន្តែលោកក៏ត្រូវបានរាយការណ៍ថា កំពុងមានទំនាក់ទំនងស្នេហា Private។
9/ Susanne Klatten

មហាសេដ្ឋីស្រីចុងក្រោយនៃបញ្ជីឈ្មោះនេះ គឺស្រដៀងនឹង Bill Gates ដែលធ្លាប់ចំណាយពេលជាង ២ ទសវត្សនៅក្នុងជីវិតអាពាហ៍ពិពាហ៍ ប៉ុន្តែលោកស្រីបានលែងលះកាលពីឆ្នាំ ២០១៨ និងរក្សាភាពលីវមកទល់សព្វថ្ងៃ។
10/ Carlos Slim Helu

បុរសនៅចុងបញ្ជីឈ្មោះវិញ អាចនិយាយថាជាបុរសស្មោះស្នេហ៍ ពោលតាំងពីភរិយារបស់លោកទទួលមរណភាពកាលពីឆ្នាំ ១៩៩៩ លោកប្ដេជ្ញាមិនបើកបេះដូងរកភរិយាថ្មីតាំងពីពេលនោះ មកទល់បច្ចុប្បន្ន៕