ទំហំពាណិជ្ជកម្មរវាងចិន និងសមាជិក RCEP កើនឡើងជិត ១,៧ ពាន់លានដុល្លារ ត្រឹម ១១ ខែដំបូងឆ្នាំមុន

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញក្នុងពេលថ្មីៗនេះថា ទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងសមាជិកផ្សេងទៀត ក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ RCEP ទទួលបានសន្ទុះកើនឡើងខ្លាំង សម្រាប់រយ:ពេល ១១ ខែដំបូង ឆ្នាំ ២០២២ កន្លងទៅ ពោលគឺមានចំនួនច្រើនជាងមួយភាគបី នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិនទៅទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន (MOFCOM) ដែលបានបង្ហាញឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងចិន និងប្រទេសសមាជិក RCEP ផ្សេងទៀត បានកើនឡើងដល់ ១១,៨ ទ្រីលានយ៉ន់ ឬ ១,៦៩ ពាន់លានដុល្លារ គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ពោលគឺបានកើនឡើងដល់ ៧,៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ៣០,៧% នៃទំហំពាណិជ្ជកម្មបរទេសសរុប របស់ប្រទេសចិន ។

មិនតែប៉ុណ្ណោះ ចំពោះការនាំចេញរបស់ចិន ទៅកាន់ប្រទេសមាជិក RCEP វិញ ក៏មានកើនឡើងផងដែរ ដល់ចំនួន ៦ ទ្រីលានយ៉ន់ កើនឡើង ១៧,៧% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកើនឡើងលឿនជាងអត្រានៃការនំាចេញសរុបរបស់ចិន រហូតដល់ ៥,៨% ។

យ៉ាងណាមិញ លោកស្រី Shu Jueting អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន បាននិយាយថាប្រទេសខ្លួន នឹងនៅបន្តធ្វើការជាមួយនាយកដ្ឋានពាក់ព័ន្ធបន្ថែមទៀត ដើម្បីលើកកម្ពស់ដល់ការអនុវត្តកិច្ចព្រមព្រៀង RCEP ប្រកបដោយគុណភាព និងរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀតផងដែរ ។

ទន្ទឹមនឹងនេះ លោក Wang Zhengbo ប្រធានក្រុមហ៊ុន TWT បានថ្លែងប្រាប់ទៅកាន់ Global Times ថា ផលិតផលកសិកម្មកាន់តែច្រើន ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន កំពុងនាំចូលទៅក្នុងទីផ្សារប្រទេសចិន ពោលគឺចាប់តាំងពីកិច្ចព្រមព្រៀង RCEP ចូលជាធរមានមក ។

បើតាមលោក Wang បានលើកឡើងទៀតថា កាលពីមុន ក្រុមហ៊ុនរបស់លោក នាំចូលផ្លែទុរេនតែពីប្រទេសម៉ាឡេស៊ី និងថៃប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះផ្លែទុរេនពីវៀតណាម ក៏អាចនាំចូលមកកាន់ទីផ្សារប្រទេសចិនបានផងដែរ ដោយសសារតែ RCEP បានដាក់បញ្ចូលដំណាំហូបផ្លែពីប្រទេសសមាជិក RCEP ជាច្រើន ទៅក្នុងបញ្ចីនាំចេញ។ ហើយបន្ថែមពីនោះ​ ពន្ធលើផ្លែឈើ ដែលនាំចេញទៅកាន់ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានកាត់បន្ថយមកនៅត្រឹមសូន្យ ឬជិតសូន្យ ។

លើសពីនេះទៅទៀត AliExpress ដែលជាទីផ្សារលក់រាយតាមអ៊ីនធឺណិត ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនមេ Alibaba បានបង្ហាញទៀតថា នឹងមានផលិតផលកសិកម្មកាន់តែច្រើនបន្ថែម និងនាំចូលទីផ្សារប្រទេសចិន ជាពិសេស កាលពីខែធ្នូកន្លងទៅ ផ្លែមៀនរបស់កម្ពុជា ត្រូវបានដឹកជញ្ជូនជាលើកដំបូងទៅកាន់ប្រទេសចិន និងអាចបន្តកម្ម៉ង់ទិញបាន តាមរយ:ពេលវេទិកាពាណិជ្ជកម្មអនឡាញ ដ៏បំផុតមួយរបស់ពិភពលោកនេះ បានថែមទៀតផង ៕