ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីរុស្ស៊ី បានបាត់បង់អស់ប្រមាណ ៩៣,៧៥៣ ពាន់លានដុល្លារ កាលពីឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពី Bloomberg Billionaires Index។

BBI បានធ្វើការស្រាវជ្រាវ ដោយផ្អែកលើហាងឆេងតម្លៃហ៊ុន និងប្រាក់ចំណូលរបស់ក្រុមមហាសេដ្ឋីរុស្ស៊ីទាំង ២៣ រូប ហើយគិតត្រឹមថ្ងៃទី ០២ មករា ២០២៣ ទ្រព្យសម្បត្តិសរុបរបស់ពួកគេមាន ២៦៩ ពាន់លានដុល្លារ តិចជាងខែធ្នូឆ្នាំទៅជិត ២៧ ពាន់លានដុល្លារ។

ក្នុងនោះ លោក Alexei Mordashov របូតលុយច្រើនជាងគេ ១០,១ ពាន់លានដុល្លារ ខណៈលោក Vladimir Lisin ខាតបង់ប្រហែល ៨ ពាន់លានដុល្លារ។

ដោយឡែក Vladimir Potanin វិញនៅតែអាចរក្សាបានងារជាអ្នកមានបំផុតនៅរុស្ស៊ីដដែល បើទោះជាលោកបាត់បង់ទឹកប្រាក់ប្រហែល ២,២៨ ពាន់លានដុល្លារកាលពីឆ្នាំទៅ ស្របពេល Mikhail Prokhorov របូតលុយតិចជាងគេ ៧៥០ លានដុល្លារ និងបន្តឈរនៅលេខរៀងទី ០៧ នៃបញ្ជីមហាសេដ្ឋីរុស្ស៊ី៕