Tesla មិនអាចលក់រថយន្តតាមផែនការគ្រោងទុក សម្រាប់ត្រីមាសទី ៤ ឆ្នាំទៅ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បាន​បញ្ចេញ​របាយការណ៍​លក់​ប្រចាំ​ត្រីមាស​ទី ៤ កាលពីឆ្នាំទៅ ដែលមានទាបជាងការរំពឹងទុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតិលក់រថយន្ត Tesla កាលពី​ត្រីមាសទី ៤ ឆ្នាំ ២០២២ ក្រុមហ៊ុន​លក់​រថយន្ត​បាន ៤០៥ ២៧៨ គ្រឿង ទាបជាង​ការ​រំពឹងទុក​ពី Wall Streets ដែល​ព្យាករណ៍​ថា​ ក្រុមហ៊ុន​អាច​លក់​បាន​ចន្លោះពី ៤២០ ០០០ ទៅ ៤២៥ ០០០ គ្រឿង។

ដោយឡែក យោងតាម​ការចុះផ្សាយពី Forbes ក៏​បាន​បន្ថែម​ដែរថា នៅក្នុងត្រីមាសទី ៤ នោះ ក្រុមហ៊ុន​បាន​ផលិត​រថយន្ត ៤៣៩ ៧០១ គ្រឿង ខណៈ​ការ​ផលិត​សរុប​ប្រចាំ​ឆ្នាំ​មាន ១,៣៧ លាន​គ្រឿង ប៉ុន្តែ​លក់ចេញ​តែ ១,៣១ លានគ្រឿង​ប៉ុណ្ណោះ។

សូមជម្រាបដែរថា បើទោះជា​ស្ថិតិ​លក់​របស់ Tesla ហាក់​មាន​ភាព​ប្រសើរ​ឡើង​វិញ​ក៏​ពិតមែន ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​គូប្រជែង​ដទៃ​ដូចជា BYD ដែល​កំពុង​ដណ្ដើម​ទីផ្សារ​រថយន្ត​អគ្គិសនី​ គឺ​កំពុង​លំបាកលំបិន​ខ្លាំង ពោល​ BYD លក់​រថយន្ត​ប្រចាំឆ្នាំ​បាន​ច្រើនជាង Tesla រហូត​ជិត​កន្លះ​លានគ្រឿង​ឯណោះ៕