យោងតាមការបង្ហើបឲ្យដឹងពីសេតវិមានកាលពីថ្ងៃទី ០៣ មករាកន្លងទៅ ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងត្រៀមទទួលនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដើម្បីបើកកិច្ចប្រជុំពង្រឹងទំនាក់ទំនងទ្វេភាគី នាថ្ងៃទី ១៣ មករាខាងមុខ។

“ប្រធានាធិបតី បៃឌិន បានត្រៀមខ្លួនរួចស្រេច ក្នុងការស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅសេតវិមាននាថ្ងៃសុក្រ ទី ១៣ មករា ដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល សេដ្ឋកិច្ច និងប្រជាជនរវាងប្រទេសទាំងសងខាង”។ នេះគឺជាលិខិតចេញដោយសេតវិមាន។

នៅក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងនាសប្ដាហ៍ក្រោយនោះ ថ្នាក់ដឹកនាំទាំង ២ ក៏នឹងជជែកគ្នាពីបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាសុវត្ថិភាពជុំវិញកូរ៉េខាងជើង ចិន និងការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។

បន្ថែមពីនោះ មេដឹកនាំលោកខាងលិច ក៏នឹងបន្តឆន្ទៈគាំទ្រការធ្វើជាប្រធានកិច្ចប្រជុំ G7 របស់ជប៉ុន ហើយទន្ទឹមនឹងនោះអាមេរិកក៏នៅតែប្រកាន់ខ្ជាប់ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕