វិស័យកម្សាន្ត និងព័ត៌មាន គឺទទួលបានការពេញនិយមខ្លាំងដូចជា Facebook និង TikTok ជាដើម សុទ្ធតែជាកន្លែងប្រមូលផ្ដុំទាំងព័ត៌មាន និងមាតិកាកម្សាន្តរាប់លានឯណោះ។

ដោយសារវិស័យមួយនេះទទួលបានប្រជាប្រិយភាពខ្លាំងបែបនេះ ទើបស្ថាបនិកមួយចំនួនក៏កើបលុយបានរាប់ពាន់លានដុល្លារពីវាដូចគ្នា តួយ៉ាងស្ថាបនិក Facebook ដែលធ្លាប់ជាមហាសេដ្ឋីមានបំផុតមួយរូប ខណៈពីដើមមកលោកគ្រាន់តែជានិស្សិតរៀនមិនចប់ថ្នាក់បរិញ្ញាប័ត្រម្នាក់ប៉ុណ្ណោះ។

តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក ១០ រូប កំពុងកើបលុយពីវិស័យកម្សាន្ត និងព័ត៌មាន ផ្អែកតាមការចុះផ្សាយពី Forbes៖
1/ Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិសរុប ៧៦,៨ ពាន់លានដុល្លារ

2/ David Thomson និងគ្រួសារ ប្រធានក្រុមហ៊ុន Thomson Reuters Corporation មានទ្រព្យសម្បត្តិសរុប ៥៣,៨ ពាន់លានដុល្លារ
3/ Zhang Yiming ស្ថាបនិកក្រុមហ៊ុន ByteDance មានទ្រព្យសម្បត្តិសរុប ៤៩,៥ ពាន់លានដុល្លារ
4/ Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta មានទ្រព្យសម្បត្តិសរុប ៤៦,២ ពាន់លានដុល្លារ
5/ Rupert Murdoch និងគ្រួសារ ប្រធានប្រតិបត្តិក្រុមហ៊ុន News Corporation មានទ្រព្យសម្បត្តិ ១៧,១ ពាន់លានដុល្លារ
6/Donald Newhouse ម្ចាស់ក្រុមហ៊ុន Advance Publications មានទ្រព្យសម្បត្តិ ១០,៦ ពាន់លានដុល្លារ

7/John Malone អតីតប្រធានប្រតិបត្តិក្រុមហ៊ុន Tele-Communications Inc មានទ្រព្យសម្បត្តិ ៩,៤ ពាន់លានដុល្លារ
8/Kwon Hyuk-bin សហស្ថាបនិកក្រុមហ៊ុនផលិតហ្គេម Smilegate មានទ្រព្យសម្បត្តិ ៩ ពាន់លានដុល្លារ
9/Dmitri Bukhman សហស្ថាបនិកក្រុមហ៊ុនផលិតហ្គេម Playrix មានទ្រព្យសម្បត្តិ ៩,១ ពាន់លានដុល្លារ

10/Igor Bukhman សហស្ថាបនិកក្រុមហ៊ុនផលិតហ្គេម Playrix មានទ្រព្យសម្បត្តិ ៩,១ ពាន់លានដុល្លារ៕