មហាសេដ្ឋីឆេកឡើងតុលាការ តវ៉ាក្ដីក្ដាំជាថ្មីជាមួយ EU មុនការប្រកួតប្រជែងកៅអីប្រធានាធិបតី

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ​ មហាសេដ្ឋី​ឆែក Andrej Babis បាន​វិលត្រឡប់ទៅកាន់តុលាការជាថ្មី ដើម្បី​បន្ត​ប្រឆាំងជាមួយ​នឹង​ពាក្យបណ្ដឹង​ចោទលោក​ថា កិបកេងលុង​ជាង ២ លានអឺរ៉ុប អំឡុងពេលលោក​កាន់តំណែងជា​អតីតនាយករដ្ឋមន្ត្រី​ប្រចាំ​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការ​ចុះផ្សាយពី Reuters បាន​បង្ហើបថា បច្ចុប្បន្ន​លោក Babis កំពុង​ទទួល​បាន​សម្លេងគាំទ្រខ្លាំង ដូច្នេះ​ដើម្បីត្រួសត្រាយ​ផ្លូវ​ទៅកាន់​តំណែងជា​ប្រធានាធិបតី លោកចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​ក្ដីក្ដាំ​នេះ​ជាមុនសិន ជៀសវាង​បញ្ហា​នៅថ្ងៃខាងមុខ។

គួររំលឹកដែរថា កន្លងមក EU ធ្លាប់​ដាក់ពាក្យបណ្ដឹង​ចោទ​មហាសេដ្ឋី​រូបនេះថា បាន​លួចកិបកេង​ថវិកា​ប្រមាណជាង ២ លានអឺរ៉ូ ប៉ុន្តែ​បុរស​ម្នាក់នេះ​ប្រកែក​ដាច់អហង្ការ និងបាន​អះអាង​ថា នេះគឺជា​ល្បិច​លើ​ឆាកនយោបាយ​ ដែល​គូប្រជែង​របស់លោក​ព្យាយាម​ទម្លាក់​លោក​ពី​អំណាច​តែប៉ុណ្ណោះ។

សូមជម្រាបបន្ថែមថា លោក Babis គឺជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​ទី ៥ ប្រចាំ​សាធារណរដ្ឋឆេក​ ហើយ​ក៏​ជា​បេក្ខភាព​កំពុង​ទទួល​បាន​ការគាំទ្រ​ច្រើន​ សម្រាប់​ការ​ប្រជែង​កៅអី​ប្រធានាធិបតី​ផងដែរ។

ការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​នៃ​សាធារណរដ្ឋឆេក​ជុំទីមួយ នឹងធ្វើឡើងនៅថ្ងៃទី ១៣-១៤ មករា ខណៈ​ជុំទី ២ ដែល​នឹង​ជម្រុះ​សល់តែ ២ រូប ធ្វើឡើងនៅថ្ងៃទី ២៧-២៨ មករា៕