រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង បង្ហាញក្ដីព្រួយបារម្ភពីស្ថានភាពជំងឺកូវីដ ១៩ នៅចិន

អន្តរជាតិ

កាលពី​ថ្ងៃទី ០៥ មករាកន្លងទៅ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសបារាំង Francois Braun បានទម្លាយឲ្យដឹងថា ស្ថានភាព​ជំងឺ​កូវីដ ១៩ នៅ​ប្រទេសចិន​កំពុង​មាន​ការ​គម្រាម​កំហែង​ខ្លាំង។ នេះ​បើតាម​ការ​ចុះផ្សាយពី​សារព័ត៌មាន Kelo។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេស​ដែលជា​សមាជិក​នៃ​សហភាពអឺរ៉ុប បាន​យល់ព្រម​លើ​ការ​រឹតបន្តឹង​វិធាន​ការទប់ស្កាត់​ជំងឺកូវីដ ១៩ សម្រាប់​អ្នកដំណើរ​ដែល​អញ្ជើញ​មក​ពី​ប្រទេស​ចិន ហើយ​ពួកគេ​ថែមទាំងបាន​ស្នើសុំ​ឲ្យ​ភ្ញៀវ​ ដែល​មានជើងហោះហើរពី​ប្រទេសចិន ធ្វើតេស្តរកកូវីដមុនឡើងយន្តហោះ​មក​កាន់​តំបន់អឺរ៉ុប។

សូមជម្រាបដែរថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺកូវីដ ១៩ នៅ​ប្រទេសចិន​កំពុង​ស្ថិតក្នុងសភាព​គួរ​ឲ្យបារម្ភ បន្ទាប់​ពី​មាន​ការ​ផ្ទុះឡើងវិញ​ទ្រង់ទ្រាយ​ធំ រហូត​លឺ​ដំណឹងថា​មាន​មនុស្ស​ស្លាប់​រាប់​រយ​នាក់​ជារៀងរាល់ថ្ងៃទៀតផង។

យ៉ាងណា រដ្ឋាភិបាល​ចិន​លែងបញ្ចេញ​ទិន្នន័យ​នៃ​អត្រា​អ្នកស្លាប់​ ដោយសារជំងឺមួយនេះទៀតហើយ ប៉ុន្តែសារព័ត៌មានធំៗជាច្រើន​សុទ្ធតែអះអាងថា អត្រាអ្នកស្លាប់​សរុបនៅចិន​ អាចមាន​ដល់​រាប់សែននាក់​ឯណោះ៕