សប្ដាហ៍តំបូងនៃឆ្នាំថ្មី ២០២៣ នេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុត Bernard Arnault កំពុងខិតកាន់តែកៀកនឹងចំនួន ២០០ ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់ Elon Musk និង Gautam Adani មានការថយចុះតិចតួច បើធៀបនឹងសប្ដាហ៍មុន។
យោងតាមការចុះផ្សាយពី Forbes បានបង្ហាញថា បច្ចុប្បន្នគម្លាតទ្រពសម្បត្តិរវាងស្ដេចត្រាញ់បារាំង និងអតីតមហាសេដ្ឋីមានបំផុតលើលោក ខុសគ្នាប្រហែល ៥០ ពាន់លានដុល្លារឯណោះ។
តទៅនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ១០ រូប គិតត្រឹមថ្ងៃទី ០៧ មករា ២០២៣ ផ្អែកតាមរបាយការណ៍ផ្ដល់ឲ្យដោយ Forbes៖
1. Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៤,១ ពាន់លានដុល្លារ
2. Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤០,១ ពាន់លានដុល្លារ
3. Guatam Adani ស្ថាបនិកក្រុមហ៊ុន Adani Group មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៤,៥ ពាន់លានដុល្លារ
4. Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១០,៦ ពាន់លានដុល្លារ
5. Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៩,៣ ពាន់លានដុល្លារ
6.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៦,២ ពាន់លានដុល្លារ
7.Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១០២ ពាន់លានដុល្លារ
8.Mukesh Ambani ស្ថាបនិកក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៩,៥ ពាន់លានដុល្លារ
9.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Grupo Carso មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៥,៨ ពាន់លានដុល្លារ
១០.Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៦,៨ ពាន់លានដុល្លារ៕