កាលពីខែវិច្ឆិកា ២០២២ សហស្ថាបនិក Alibaba មហាសេដ្ឋី Jack Ma ធ្លាប់ជាអ្នកមានបំផុតមួយរូបប្រចាំប្រទេសចិន ជាមួយនឹងតំណែងលេខ ៤ ប៉ុន្តែនៅដើមខែមករានេះ តំណែងរបស់លោកត្រូវបានដណ្ដើម ទាំងនៅក្នុងបញ្ជីមហាសេដ្ឋី និងក្រុមហ៊ុន Ant Group។

រំលឹកបន្តិចថា កាលពីប៉ុន្មានថ្ងៃមុន Jack Ma លែងក្លាយជាអ្នកសម្រេចចិត្តធំបំផុតប្រចាំក្រុមហ៊ុន Fintech ធំបំផុតប្រចាំចិន បន្ទាប់ពីក្រុមប្រឹក្សាភិបាលបានជំនុំគ្នា កែប្រែសិទ្ធសម្រេចចិត្តដោយសេរីវិញ។
ការសម្រេចចិត្តនេះបានធ្វើឲ្យ Jack Ma ខាតបង់ទ្រព្យសម្បត្តិច្រើនគួរសម រហូតលោកខ្ទាតមកដល់តំណែងលេខ ៧ នៃបញ្ជីមហាសេដ្ឋីមានបំផុតនៅចិន ខណៈ Zhong Shanshan នៅតែជាស្ដេចត្រាញ់កំពូលប្រចាំមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២ លើលោក។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ១០ រូប ប្រចាំប្រទេសចិន គិតត្រឹមថ្ងៃទី ០៩ មករា ២០២៣ ផ្អែកតាមរបាយការណ៍ចេញផ្សាយដោយ Forbes៖
១/ លោក Zhong Shanshan មានទ្រព្យសរុប ៦៣,១ ពាន់លានដុល្លារ បានមកពីមុខជំនួញលក់ទឹកសុទ្ធ និងភេសជ្ជៈ
២/ លោក Zhang Yiming មានទ្រព្យសរុប ៤៩,៥ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុន Tik-Tok

៣/ លោក Ma Huateng មានទ្រព្យសរុប ៣៨,៨ ពាន់លានដុល្លារ បានមកពីមុខជំនួញបង្កើតបណ្តាញផ្សព្វផ្សាយលើអ៊ីនថឺណិត
៤/ លោក Colin Zheng Huang មានទ្រព្យសរុប ៣៣,៨ ពាន់លានដុល្លារ បានមកពីពាណិជ្ជកម្ម E-Commerce
៥/ លោក William Lei Ding មានទ្រព្យសរុប ២៦,៣ ពាន់លានដុល្លារ បានមកពីការបង្កើតល្បែងលើអ៊ីនថឺណិត
៦/ លោក He Xiangjian មានទ្រព្យសរុប ២៥ ពាន់លានដុល្លារ បានមកពីការលក់ផលិតផលប្រើប្រាស់ក្នុងផ្ទះ

៧/ លោក Jack Ma មានទ្រព្យសរុប ២៤,៩ ពាន់លានដុល្លារ បានពីពាណិជ្ជកម្ម E-Commerce
៨/ លោក Wang Wei មានទ្រព្យ ២៤,១ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនវេចខ្ចប់និងដឹកជញ្ជូន
៩/ លោក Wang Chuanfu មានទ្រព្យសរុប ២០,៦ បានមកពីការផលិតអាគុយ និងរថយន្ត
១០/ លោក Li Shufu មានទ្រព្យសរុប ២០,១ ពាន់លានដុល្លារ បានមកពីក្រុមហ៊ុនលក់រថយន្ត

គួរបញ្ជក់ថា ចំនួនកំពូលអ្នកមានរបស់ប្រទេសចិនខាងលើនេះ មិនបានរាប់បញ្ចូលមហាសេដ្ឋីគ្រាក់ៗនៅក្រុងម៉ាកាវ និងក្រុងហុងកុងទេ៕